ភិក្ខុ​ទាំងនោះ​បាន​ទទួល​ដោយ​ភាវៈ​ស្ងៀម​នៅ​។​ ​លុះ​កន្លង​រាត្រី​នោះ​ទៅ​ ​បុរស​នោះ​បាន​ឲ្យ​គេ​តាក់តែង​ខាទនីយ​ភោជនីយាហារ​ដ៏​ផ្ចិតផ្ចង់​ ​ហើយ​បាន​ឲ្យ​ពិត​ភត្តកាល​(​ពេល​ឆាន់​)​ ​រួច​ក៏​ដោះ​នូវ​ចិញ្ចៀន​ចេញ​ ​ហើយ​អង្គាស​ភិក្ខុ​ទាំងនោះ​ដោយ​ភត្ត​ស្រេចហើយ​ពិត​ថា​ ​លោកម្ចាស់​ទាំងឡាយ​ឆាន់​ហើយ​ ​សូម​និមន្ត​ទៅចុះ​ ​ចំណែកខ្ញុំ​ ​នឹង​ទៅ​ធ្វើការងារ​ដែរ​ ​(​និយាយ​ដូច្នេះហើយ​)​ ​ក៏​ភ្លេច​ចិញ្ចៀន​(​នោះ​)​ ​ហើយ​ទៅ​។​ ​ភិក្ខុ​ទាំងឡាយ​បានឃើញ​ហើយ​ ​ក៏​ឈប់​នៅក្នុង​ទីនោះ​ដោយ​គិត​គ្នា​ថា​ ​បើ​យើង​ទាំងឡាយ​នឹង​ដើរចេញ​ទៅ​ ​ចិញ្ចៀន​នេះ​នឹង​បាត់បង់​ទៅ​ពុំខាន​។​ ​ឯ​បុរស​នោះ​ ​កាល​មក​អំពី​ធ្វើការងារ​ ​បានឃើញ​ភិក្ខុ​ទាំងនោះ​ហើយ​សួរ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះករុណា​ ​ពួក​លោកម្ចាស់​ឈប់​នៅក្នុង​ទីនេះ​ធ្វើអ្វី​។​ ​ទើប​ភិក្ខុ​ទាំងនោះ​ប្រាប់​សេចក្តី​នុ៎ះ​ដល់​បុរស​នោះ​ ​ហើយ​ទៅកាន់​ក្រុង​សាវត្ថី​ ​បាន​ប្រាប់​សេចក្តី​នុ៎ះ​ដល់​ភិក្ខុ​ទាំងឡាយ​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ដំណើរ​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រោះ​និទាន​នេះ​ ​ដំណើរ​នេះ​ ​ទើប​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ធ្វើ​ធម្មី​កថា​ ​ហើយ​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​រើស​ឯង​ ​ឬ​ឲ្យ​គេ​រើស​នូវ​រតនៈ​ក្តី​ ​នូវ​វត្ថុ​ដែលគេ​សន្មត​ជារ​ត​នៈ​ក្តី​ ​ខាងក្នុង​វត្ត​ក្តី​ ​ខាងក្នុង​ទី​ស្នាក់​ក្តី​ ​ហើយ​ទុកដាក់​ ​ដោយ​គិតថា​ ​រតនៈ​របស់​ជន​ណា​ ​ជន​នោះ​នឹង​នាំ​យក​ទៅ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​គប្បី​សំដែង​ឡើង​
ថយ | ទំព័រទី ៣៦៩ | បន្ទាប់