[​៣៨​]​ ​កម្ម​ជា​ធម៌​ ​ភិក្ខុ​សំគាល់​ថា​ ​កម្ម​មិនមែន​ជា​ធម៌​វិញ​ ​ភិក្ខុនី​សង្ឃ​ព្រមព្រៀង​គ្នា​ ​ភិក្ខុ​សំគាល់​ថា​បែកគ្នា​ជាពួក​វិញ​ ​ហើយ​ប្រដៅ​។​បេ​។​ ​ភិក្ខុ​សង្ស័យ​ ​ហើយ​ប្រដៅ​។​បេ​។​ ​ភិក្ខុ​សំគាល់​ថា​ព្រមព្រៀង​គ្នា​ ​ហើយ​ប្រដៅ​ ​ត្រូវអាបត្តិ​ទុក្កដ​។​
 [​៣៩​]​ ​កម្ម​ជា​ធម៌​ ​ភិក្ខុ​មាន​សេចក្តី​សង្ស័យ​ ​ភិក្ខុនី​សង្ឃ​ព្រមព្រៀង​គ្នា​ ​ភិក្ខុ​សំគាល់​ថា​បែកគ្នា​ជាពួក​វិញ​ ​ហើយ​ប្រដៅ​។​បេ​។​ ​ភិក្ខុ​សង្ស័យ​ ​ហើយ​ប្រដៅ​។​បេ​។​ ​ភិក្ខុ​សំគាល់​ថា​ព្រមព្រៀង​គ្នា​ ​ហើយ​ប្រដៅ​ ​ត្រូវអាបត្តិ​ទុក្កដ​។​
 [​៤០​]​ ​កម្ម​ជា​ធម៌​ ​ភិក្ខុ​សំគាល់​ថា​កម្ម​ជា​ធម៌​មែន​ ​ភិក្ខុនី​សង្ឃ​ព្រមព្រៀង​គ្នា​ ​ភិក្ខុ​សំគាល់​ថា​បែកគ្នា​ជាពួក​វិញ​ ​ហើយ​ប្រដៅ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​កម្ម​ជា​ធម៌​ ​ភិក្ខុ​សំគាល់​ថា​កម្ម​ជា​ធម៌​មែន​ ​ភិក្ខុនី​សង្ឃ​ព្រមព្រៀង​គ្នា​ ​ភិក្ខុ​សង្ស័យ​ ​ហើយ​ប្រដៅ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​កម្ម​ជា​ធម៌​ ​ភិក្ខុ​សំគាល់​ថា​កម្ម​ជា​ធម៌​មែន​ ​ភិក្ខុនី​សង្ឃ​ព្រមព្រៀង​គ្នា​ ​ភិក្ខុ​សំគាល់​ថា​ព្រមព្រៀង​គ្នា​មែន​ ​ហើយ​ប្រដៅ​ ​មិន​ត្រូវអាបត្តិ​អ្វី​ឡើយ​។​
ថយ | ទំព័រទី ៣៧ | បន្ទាប់