ហើយ​ចៀសចេញ​ទៅ​។​ ​បើ​មិន​មាន​ភិក្ខុ​ដ៏​សមគួរ​ទេ​ ​ភិក្ខុ​នោះ​ត្រូវ​ផ្ញើរ​ទុក​នៅ​ដៃ​របស់​ពួក​គហបតី​ដ៏​សមគួរ​ ​ដែល​មាននៅ​ក្នុង​ទីនោះ​ ​ហើយ​គប្បី​ចៀសចេញ​ទៅ​។​ ​ពាក្យ​ថា​ ​នេះ​ជា​សាមីចិកម្ម​ក្នុង​សិក្ខាបទ​នោះ​ ​គឺ​នេះ​តាមធម្មតា​ក្នុង​រឿង​នោះ​។​
 [​៣៦១​]​ ​វារៈ​ដែល​មិន​ត្រូវអាបត្តិ​ ​(​ក្នុង​សិក្ខាបទ​នេះ​មាន៦យ៉ាង​)​ ​គឺ​ភិក្ខុ​រើស​ឯង​ ​ឬ​ឲ្យ​គេ​រើស​នូវ​រតនៈ​ក្តី​ ​នូវ​វត្ថុ​ដែលគេ​សន្មត​ជារ​ត​នៈ​ក្តី​ ​ខាងក្នុង​វត្ត​ក្តី​ ​ខាងក្នុង​ទី​ស្នាក់​ក្តី​ ​ហើយ​ទុកដាក់​ដោយ​គិតថា​ ​រតនៈ​របស់​អ្នកណា​ ​អ្នកនោះ​នឹង​នាំ​យក​ទៅ១​ ​ភិក្ខុ​កាន់​យក​វត្ថុ​ដែលគេ​សន្មត​ជារ​ត​នៈ​ដោយ​ស្និទ្ធស្នាល១​ ​ភិក្ខុ​កាន់​យក​ជា​របស់​ខ្ចី១​ ​ភិក្ខុ​សំគាល់​ថា​ជា​របស់​បង្សុកូល១​ ​ភិក្ខុ​ឆ្កួត១​ ​ភិក្ខុ​ដើម​បញ្ញត្តិ១​។​

​សិក្ខាបទ​ទី២​ ​ចប់​។​

ថយ | ទំព័រទី ៣៧២ | បន្ទាប់