ភិក្ខុ​ឲ្យ​គេ​ធ្វើ​គ្រែ​ក្តី​ ​តាំង​ក្តី​ដ៏​ថ្មី​ ​ត្រូវឲ្យ​ធ្វើឲ្យ​មាន​ជើង៨ធ្នាប់​ដោយ​ធ្នាប់​ព្រះ​សុគត​ ​វាស់​ពី​ត្រឹម​មេគ្រែ​ខាងក្រោម​ចុះទៅ​ ​(​បើ​ធ្វើ​)​ឲ្យ​កន្លង​ហួសពី​នោះ​ទៅ​ ​ត្រូវ​ឆេ​ទ​នក​បា​ចិ​ត្តិ​យ​(​១​)​។​ ​
 [​៣៧៤​]​ ​ដែល​ហៅថា​ ​ថ្មី​ ​គឺ​សំដៅយក​ការ​ធ្វើឡើង​ជា​ប្រមាណ​។​ ​ដែល​ហៅថា​គ្រែ​ ​គឺ​គ្រែ​មាន៤យ៉ាង​ ​បាន​ដល់​គ្រែ​ដែលគេ​ដាប់​ជើង​ ​ហើយ​បញ្ចូល​មេគ្រែ​ទៅ​ក្នុង​ដំណាប់​នោះ១​ ​គ្រែ​ដែលគេ​បង្ខាំ​ជើង​គ្រែ​ដោយ​មេគ្រែ​ ​ហើយ​ធ្វើ​ដោយសង្ខេប​ជា​បល្លង្ក១​ ​គ្រែ​ដែលគេ​ធ្វើ​ជើង​ប្រហែល​នឹង​ជើង​សត្វ​សេះ​ ​សត្វ​ពពែជា​ដើម១​ ​គ្រែ​ដែលគេ​បាន​បញ្ចុះ​ពន្លួញ​ទៅ​ក្នុង​មេ១​។​ ​ដែល​ហៅថា​ ​តាំង​ ​គឺ​តាំង​មាន៤យ៉ាង​ ​តាំង​ដែលគេ​ដាប់​ជើង​ហើយ​ ​បញ្ចូល​មេ​តាំង​ទៅ​ក្នុង​ដំណាប់​នោះ១​ ​តាំង​ដែលគេ​បង្ខាំ​ជើងតាំង​ដោយ​មេ​តាំង​ ​ហើយ​ធ្វើ​ដោយសង្ខេប​ជា​បល្លង្ក១​ ​តាំង​ដែលគេ​ធ្វើ​ជើង​ប្រហែល​នឹង​ជើង​សត្វ​សេះ​ ​សត្វ​ពពែជា​ដើម១​ ​តាំង​ដែលគេ​បាន​បញ្ចុះ​ពន្លួញ​ទៅ​ក្នុង​មេ១​។​ ​ពាក្យ​ថា​ ​ឲ្យ​គេ​ធ្វើ​ ​គឺ​ធ្វើ​ឯង​ក្តី​ ​ឲ្យ​គេ​ធ្វើ​ក្តី​។​ ​ពាក្យ​ថា​ ​ឲ្យ​ធ្វើឲ្យ​មាន​ជើង៨ធ្នាប់​ ​ដោយ​ធ្នាប់​ព្រះ​សុគត​ ​វៀរចាក​មេគ្រែ​ខាងក្រោម​ ​គឺ​វៀរ​មេគ្រែ​ខាងក្រោម​ចុះទៅ​
​(​១​)​ ​អាបត្តិ​បា​ចិ​ត្តិ​យ​នេះ​មាន​កិច្ច​ត្រូវ​កាត់​ ​(​ជើង​គ្រែ​)​ ​នោះ​មុន​ជា​វិនយកម្ម​ទើប​សំដែង​បាន​ ​បើ​មិនបាន​ធ្វើ​វិនយកម្ម​ទេ​ ​សំដែង​មិនបាន​ឡើយ​
ថយ | ទំព័រទី ៣៨៦ | បន្ទាប់