ភិក្ខុ​ទាំងនោះ​ក្រាបទូល​ថា​ ​សូមទ្រង់មេត្តាប្រោស​ ​ពិតមែន​។​ ​ព្រះពុទ្ធ​ជា​ម្ចាស់​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​បន្ទោស​ថា​ ​ម្នាល​មោឃបុរស​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​មិន​គួរ​នឹង​ឲ្យ​គេ​ធ្វើ​គ្រែ​ខ្លះ​ ​តាំង​ខ្លះ​ ​ញាត់​ដោយ​សំឡី​ទេ​ ​ម្នាល​មោឃបុរស​ទាំងឡាយ​ ​អំពើ​នេះ​មិនមែន​នាំ​ពួក​ជន​ដែល​មិនទាន់​ជ្រះថ្លា​ឲ្យ​ជ្រះថ្លា​ឡើង​ ​ឬ​នាំ​ពួក​ជន​ដែល​ជ្រះថ្លា​ហើយ​ ​ឲ្យ​កាន់តែ​ជ្រះថ្លា​ឡើង​ទេ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​គប្បី​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុ​ណាមួយ​ឲ្យ​គេ​ធ្វើ​គ្រែ​ក្តី​ ​តាំង​ក្តី​ញាត់​ដោយ​សំឡី​ ​ត្រូវ​ឧទ្ទា​លន​ក​បា​ចិ​ត្តិ​យ​(​១​)​
 [​៣៧៨​]​ ​ពាក្យ​ថា​ ​ភិក្ខុ​ណាមួយ​ ​មាន​សេចក្តី​ដូចគ្នានឹង​សិក្ខាបទ​ទី១នៃ​បារាជិក​កណ្ឌ​។​ ​ដែល​ហៅថា​ ​គ្រែ​ ​គឺ​គ្រែ​មាន៤យ៉ាង​ ​បាន​ដល់​គ្រែ​ដែលគេ​ដាប់​ជើង​ ​ហើយ​បញ្ចូល​មេគ្រែ​ទៅ​ក្នុង​ដំណាប់​នោះ១​ ​គ្រែ​ដែលគេ​បង្ខាំ​ជើង​គ្រែ​ដោយ​មេគ្រែ​ ​ហើយ​ធ្វើ​ដោយសង្ខេប​ជា​បល្លង្ក១​ ​គ្រែ​ដែលគេ​ធ្វើ​ជើង​ប្រហែល​នឹង​ជើងសេះ​ ​ជើង​ពពែជា​ដើម១​ ​គ្រែ​ដែលគេ​បាន​បញ្ចុះ​ពន្លួញ​ទៅ​ក្នុង​មេ១​។​ ​ដែល​ហៅថា​ ​តាំង​ ​គឺ​តាំង​មាន៤យ៉ាង​ ​បាន​ដល់​តាំង​ដែលគេ​ដាប់​ជើង​ហើយ​បញ្ចូល​មេ​តាំង​ទៅ​ក្នុង​ដំណាប់​នោះ១​
​(​១​)​ ​អាបត្តិ​បា​ចិ​ត្តិ​យ​នេះ​ ​មាន​កិច្ច​ត្រូវ​ទំ​លាយ​ ​(​សំឡី​)​នោះ​មុន​ជា​វិនយកម្ម​ ​ទើប​សំដែង​បាន​ ​បើ​មិនបាន​ធ្វើ​វិនយកម្ម​ទេ​ ​សំដែង​មិនបាន​ឡើយ​ ​។​
ថយ | ទំព័រទី ៣៨៩ | បន្ទាប់