នូវ​ជាយ​នៃ​សំពត់​និសីទនៈ១ចំអាម​ទៀត​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​គប្បី​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុ​នឹង​ឲ្យ​គេ​ធ្វើ​សំពត់​និសីទនៈ​ ​ត្រូវឲ្យ​គេ​ធ្វើឲ្យ​ត្រូវ​នឹង​ប្រមាណ​។​ ​ឯ​ប្រមាណ​ក្នុង​សំពត់​និសីទនៈ​នោះ​យ៉ាងនេះ​ ​គឺ​បណ្តោយ២ចំអាម​ ​ទទឹង១ចំអាម​កន្លះ​ ​និង​ជាយ១ចំអាម​ដោយ​ចំអាម​ព្រះ​សុគត​។​ ​(​បើ​ភិក្ខុ​ធ្វើ​)​ ​ឲ្យ​កន្លង​ហួសពី​នោះ​ទៅ​ ​ត្រូវ​ឆេ​ទ​នក​បា​ចិ​ត្តិ​យ​។​
 [​៣៨៣​]​ ​ដែល​ហៅថា​ ​សំពត់​និសីទនៈ​នោះ​ ​គឺ​សំដៅយក​សំពត់​និសីទនៈ​ដែល​មាន​ជាយ​។​ ​ពាក្យ​ថា​ ​ឲ្យ​គេ​ធ្វើ​ ​គឺ​ធ្វើ​ឯង​ក្តី​ ​ឲ្យ​គេ​ធ្វើ​ក្តី​។​ ​ភិក្ខុ​ត្រូវ​ធ្វើឲ្យ​ត្រូវ​នឹង​ប្រមាណ​។​ ​ឯ​ប្រមាណ​ក្នុង​សំពត់​និសីទនៈ​នោះ​យ៉ាងនេះ​ ​គឺ​បណ្តោយ២ចំអាម​ ​ទទឹង១ចំអាម​កន្លះ​ ​និង​ជាយ១ចំអាម​ ​ដោយ​ចំអាម​ព្រះ​សុគត​។​ ​ភិក្ខុ​ធ្វើ​ឯង​ក្តី​ ​ឲ្យ​គេ​ធ្វើ​ក្តី​ ​ឲ្យ​កន្លង​ហួសប្រមាណ​នោះ​ទៅ​ ​ត្រូវអាបត្តិ​ទុក្កដ​ក្នុង​ប្រយោគ​ដែល​ធ្វើ​ ​ភិក្ខុ​ត្រូវ​កាត់សំពត់​និសីទនៈ​ក្នុង​ខណៈ​ដែល​បាន​មក​ ​ហើយ​សឹម​សំដែង​អាបត្តិ​បា​ចិ​ត្តិ​យ​ចេញ​។​
 [​៣៨៤​]​ ​សំពត់​និសីទនៈ​ដែល​ខ្លួន​ធ្វើមិនទាន់​ស្រេច​ ​ភិក្ខុ​ឲ្យ​សម្រេច​ខ្លួនឯង​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​សំពត់​និសីទនៈ​ដែល​ខ្លួន​ធ្វើមិនទាន់​ស្រេច​ ​ភិក្ខុ​ឲ្យ​អ្នកដទៃ​សម្រេច​ឲ្យ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​សំពត់​និសីទនៈ​ដែល​អ្នកដទៃ​ធ្វើមិនទាន់​ស្រេច​ ​ភិក្ខុ​ឲ្យ​សម្រេច​ខ្លួនឯង​ ​ត្រូវអាបត្តិ​
ថយ | ទំព័រទី ៣៩៤ | បន្ទាប់