សិក្ខាបទ​ទី៨​


 [​៣៨៦​]​ ​សម័យ​នោះ​ ​ព្រះពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​កាល​គង់នៅ​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ទៀប​ក្រុង​សាវត្ថី​។​ ​គ្រានោះ​ឯង​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​បាន​អនុញ្ញាត​សំពត់​សម្រាប់​គ្រប​កម​(​ជាដើម​)​ដល់​ភិក្ខុ​ទាំងឡាយ​។​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​គិត​គ្នា​ថា​ ​សំពត់​សម្រាប់​គ្រប​កម​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​បាន​អនុញ្ញាត​ហើយ​ ​ៗ​ក៏​ប្រើប្រាស់​នូវ​សំពត់​សម្រាប់​គ្រប​កម​ទាំងឡាយ​មិន​សម​ប្រមាណ​ ​ទាញ​ពីមុខ​ខ្លះ​ ​ពីក្រោយ​ខ្លះ​ហើយ​ចេញ​ដើរទៅ​។​ ​ពួក​ភិក្ខុ​ណា​មាន​សេចក្តី​ប្រាថ្នា​តិច​។​បេ​។​ ​ភិក្ខុ​ទាំងនោះ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​មិន​គួរ​នឹង​ប្រើប្រាស់​ ​សំពត់​សម្រាប់​គ្រប​កម​មិន​សម​ប្រមាណ​សោះ​។​បេ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ត្រាស់​សួរ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឮ​ថា​អ្នក​ទាំងឡាយ​ប្រើប្រាស់​សំពត់​សម្រាប់​គ្រប​កម​ទាំងឡាយ​មិន​សម​ប្រមាណ​ ​ពិតមែន​ឬ​។​ ​ភិក្ខុ​ទាំងនោះ​ក្រាបទូល​ថា​ ​សូមទ្រង់មេត្តាប្រោស​ ​ពិតមែន​។​ ​ព្រះពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​បន្ទោស​ថា​ ​នែ​ពួក​មោឃបុរស​ ​អ្នក​ទាំងឡាយ​មិន​គួរ​នឹង​ប្រើប្រាស់​សំពត់​សម្រាប់​គ្រប​កម​មិន​សម​ប្រមាណ​ទេ​ ​នែ​ពួក​មោឃបុរស​ ​អំពើ​នេះ​មិនមែន​នាំ​ពួក​ជន​ដែល​មិនទាន់​ជ្រះថ្លា​ឲ្យ​ជ្រះថ្លា​ឡើង​ ​ឬ​នាំ​ពួក​ជន​ដែល​ជ្រះថ្លា​ហើយ​ ​ឲ្យ​កាន់តែ​ជ្រះថ្លា​ឡើង​ទេ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ
ថយ | ទំព័រទី ៣៩៦ | បន្ទាប់