ចីវរ​ដែល​អ្នកដទៃ​ធ្វើមិនទាន់​ស្រេច​ ​ភិក្ខុ​ឲ្យ​អ្នកដទៃ​ទៀត​សម្រេច​ឲ្យ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​ភិក្ខុ​ធ្វើ​ឯង​ក្តី​ ​ឲ្យ​គេ​ធ្វើ​ក្តី​ ​ដើម្បី​ប្រយោជន៍​អ្នកដទៃ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុ​បាន​ចីវរ​ដែល​អ្នកដទៃ​ធ្វើ​ហើយ​(​យក​មក​)​ ​ប្រើប្រាស់​ ​ត្រូវអាបត្តិ​ទុក្កដ​។​
 [​៣៩៧​]​ ​វារៈ​ដែល​មិន​ត្រូវអាបត្តិ​ ​(​ក្នុង​សិក្ខាបទ​នេះ​មាន៥យ៉ាង​)​ ​គឺ​ភិក្ខុ​ធ្វើ​ចីវរ​ថយ​ចុះពី​ប្រមាណ១​ ​ភិក្ខុ​បាន​ចីវរ​ដែល​អ្នកដទៃ​ធ្វើ​ហើយ​(​យក​មក​)​កាត់ចេញ​ ​ទើប​ប្រើប្រាស់១​ ​ភិក្ខុ​ធ្វើ​ចីវរ​នោះ​ឲ្យ​ជា​ពិតាន​ក្តី​ ​ជា​កម្រាល​ផែនដី​ក្តី​ ​ជារ​នាំង​ក្តី​ ​ជា​ពូក​ក្តី​ ​ជា​ខ្នើយ​ក្តី១​ ​ភិក្ខុ​ឆ្កួត១​ ​ភិក្ខុ​ដើម​បញ្ញត្តិ១​។​

​សិក្ខាបទ​ទី១០​ ​ចប់​។​
​រតន​វគ្គទី៩​ ​ចប់​។​


​ឧទាន​នៃ​រតន​វគ្គ​នោះ​ ​(​មាន១០សិក្ខាបទ​)​គឺ​
 ​រាជ​សិក្ខាបទ១​ ​រតន​សិក្ខាបទ១​ ​សន្ត​សិក្ខាបទ១​ ​សូ​ចិ​សិក្ខាបទ១​ ​មញ្ច​សិក្ខាបទ១​ ​តូ​លិក​សិក្ខាបទ១​ ​និសីទន​សិក្ខាបទ១​ ​ក​ណ្ឌុ​សិក្ខាបទ១​ ​វស្សិ​ក​សិក្ខាបទ១​ ​សុគត​សិក្ខាបទ១​។​
ថយ | ទំព័រទី ៤០៤ | បន្ទាប់