[​៤០១​]​ ​វារៈ​ដែល​មិន​ត្រូវអាបត្តិ​ ​(​ក្នុង​សិក្ខាបទ​នេះ​មាន១១យ៉ាង​)​ ​គឺ​ភិក្ខុនី​ជា​ញាតិ១​ ​ភិក្ខុនី​មិនមែន​ជា​ញាតិ​ឲ្យ​គេ​ឲ្យ​នូវ​ខាទ​នីយៈ​ ​និង​ភោជ​នីយៈ​មិនបាន​ឲ្យ​ដោយខ្លួនឯង១​ ​ភិក្ខុនី​មិនមែន​ជា​ញាតិ​ ​បាន​ដាក់ចុះ​នូវ​ខាទ​នីយៈ​និង​ភោជ​នីយៈ​ហើយ​ឲ្យ១​ ​ភិក្ខុនី​មិនមែន​ជា​ញាតិ​ ​បាន​ឲ្យ​នូវ​ខាទ​នីយៈ​និង​ភោជ​នីយៈ​ក្នុង​លំនៅ​របស់​ភិក្ខុនី​ខាងក្នុង​អារាម១​ ​ភិក្ខុនី​មិនមែន​ជា​ញាតិ​ ​បាន​ឲ្យ​នូវ​ខាទ​នីយៈ​និង​ភោជ​នីយៈ​ក្នុង​ដំណេក​របស់​តិរ្ថិយ១​ ​ភិក្ខុនី​មិនមែន​ជា​ញាតិ​ ​បាន​នាំ​យក​ខាទ​នីយៈ​និង​ភោជ​នីយៈ​អំពី​ស្រុក​ ​ហើយ​ឲ្យ​ក្នុង​វេលា​ដែល​ត្រឡប់មកវិញ១​ ​ភិក្ខុនី​បាន​នាំ​យក​របស់​ដែល​ជាយា​មកា​លិក​ ​សត្តាហកាលិក​ ​និង​របស់​ដែល​ជាយា​វជី​វិ​ក​ ​ឲ្យ​ដោយ​ពាក្យ​ថា​ ​កាលបើ​ហេតុ​មាន​ ​សូម​លោកម្ចាស់​និមន្ត​ឆាន់​ចុះ១​ ​ភិក្ខុ​ទទួលយក​ខាទ​នីយៈ​ ​និង​ភោជ​នីយៈ​អំពី​ដៃ​របស់​សិក្ខមានា១​ ​ភិក្ខុ​ទទួលយក​ខាទ​នីយៈ​និង​ភោជ​នីយៈ​អំពី​ដៃ​សាមណេរី១​ ​ភិក្ខុ​ឆ្កួត១​ ​ភិក្ខុ​ដើម​បញ្ញត្តិ១​។​

​សិក្ខាបទ​ទី១​ ​ចប់​។​

ថយ | ទំព័រទី ៤១១ | បន្ទាប់