ដែលហៅថាបង្គាប់ គឺភិក្ខុនីណាពោលថា អ្នកទាំងឡាយចូរប្រគេនសម្លមកក្នុងទីនេះ អ្នកទាំងឡាយចូរប្រគេនបាយមកក្នុងទីនេះ តាមសមគួរដល់ភិក្ខុដែលជាមិត្ត ភិក្ខុដែលធ្លាប់ស្គាល់ ភិក្ខុដែលធ្លាប់ស្និទ្ធស្នាល ភិក្ខុដែលមានឧបជ្ឈាយ៍ស្មើគ្នា ភិក្ខុដែលមានអាចារ្យស្មើគ្នា ភិក្ខុនីនេះហៅថាជាអ្នកបង្គាប់។ ពាក្យថា ភិក្ខុទាំងនោះ គឺពួកភិក្ខុដែលកំពុងឆាន់ (នោះឯង)។ ពាក្យថា ភិក្ខុនីនោះ គឺភិក្ខុនីដែលកំពុងបង្គាប់នោះឯង។ ភិក្ខុទាំងនោះ ត្រូវបណ្តេញភិក្ខុនីនោះដោយពាក្យថា នែនាង ៗចូរថយចេញទៅសិន ទម្រាំតែពួកភិក្ខុឆាន់រួចសព្វគ្រប់។ ភិក្ខុសូម្បី១រូប បើមិនបានបណ្តេញភិក្ខុនីទេ ហើយទទួលយកដោយគិតថា អាត្មាអញនឹងទំពាស៊ី នឹងបរិភោគ ត្រូវអាបត្តិទុក្កដ។ ភិក្ខុត្រូវអាបត្តិបាដិទេសនីយៈគ្រប់ៗវារៈដែលលេបចូលទៅ។
[៤០៤] ឧបសម្បន្នា(១) កំពុងបង្គាប់ ភិក្ខុដឹងច្បាស់ថា ឧបសម្បន្នាមែន តែមិនបានពោលហាម ត្រូវអាបត្តិបាដិទេសនីយៈ។ ភិក្ខុមានសេចក្តីសង្ស័យក្នុងឧបសម្បន្នាកំពុងបង្គាប់ ហើយមិនបានពោលហាម ត្រូវអាបត្តិបាដិទេសនីយៈ។ ឧបសម្បន្នាកំពុងបង្គាប់ ភិក្ខុមានសេចក្តីសំគាល់ថាអនុបសម្បន្នាទៅវិញ ហើយមិនបានពោលហាម ត្រូវអាបត្តិ

(១) ស្រីដែលបានឧបសម្បទាអំពីឧភតោសង្ឃ ដែលហៅថា ភិក្ខុនីនោះឯង ។