ទំពាស៊ី​ ​ឬ​បរិភោគ​ ​ត្រូវអាបត្តិ​បាដិទេសនីយៈ​។​ ​ភិក្ខុ​សង្ស័យ​ក្នុង​ត្រកូល​ដែល​សង្ឃ​បាន​សន្មត​ថា​ជា​សេក្ខៈ​ ​ឥតមាន​គេ​និមន្ត​ ​ឥត​ទាំង​មាន​ជម្ងឺ​ ​ហើយ​ទទួលយក​ខាទ​នីយៈ​ក្តី​ ​ភោជ​នីយៈ​ក្តី​ដោយដៃ​របស់​ខ្លួន​ ​(​យក​មក​)​ ​ទំពាស៊ី​ ​ឬ​បរិភោគ​ ​ត្រូវអាបត្តិ​បាដិទេសនីយៈ​។​ ​ត្រកូល​ដែល​សង្ឃ​សន្មត​ថា​ជា​សេក្ខៈ​ ​ភិក្ខុ​សំគាល់​ថា​ត្រកូល​ដែល​សង្ឃ​មិនបាន​សន្មត​ជា​សេក្ខៈ​ ​ឥតមាន​គេ​និមន្ត​ ​ឥត​ទាំង​មាន​ជម្ងឺ​ ​ហើយ​ទទួលយក​ខាទ​នីយៈ​ក្តី​ ​ភោជ​នីយៈ​ក្តី​ដោយដៃ​របស់​ខ្លួន​ ​(​យក​មក​)​ ​ទំពាស៊ី​ ​ឬ​បរិភោគ​ ​ត្រូវអាបត្តិ​បាដិទេសនីយៈ​។​ ​ភិក្ខុ​ទទួល​របស់​ជាយា​មកា​លិក​ ​សត្តាហកាលិក​ ​និង​របស់​ជាយា​វជី​វិ​ក​ ​ដើម្បី​ប្រយោជន៍​ដល់​អាហារ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុ​ត្រូវអាបត្តិ​ទុ​ក្ក​ដ​គ្រប់​ៗ​វារៈ​ដែល​លេប​ចូល​ទៅ​។​ ​ត្រកូល​ដែល​សង្ឃ​មិនបាន​សន្មត​ថា​ជា​សេក្ខៈ​ ​ភិក្ខុ​សំគាល់​ថា​ត្រកូល​ ​សង្ឃ​បាន​សន្មត​ជា​សេក្ខៈ​វិញ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុ​មាន​សេចក្តី​សង្ស័យ​ក្នុង​ត្រកូល​ដែល​សង្ឃ​មិនបាន​សន្មត​ថា​ជា​សេក្ខៈ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ត្រកូល​ដែល​សង្ឃ​មិនបាន​សន្មត​ថា​ជា​សេក្ខៈ​ ​ភិក្ខុ​សំគាល់​ថា​ត្រកូល​ដែល​សង្ឃ​មិនបាន​សន្មត​ថា​ជា​សេក្ខៈ​មែន​ ​មិន​ត្រូវអាបត្តិ​ឡើយ​។​
ថយ | ទំព័រទី ៤២៣ | បន្ទាប់