វារៈ​ដែល​មិន​ត្រូវអាបត្តិ​ ​(​ក្នុង​សិក្ខាបទ​នេះ​មាន៧យ៉ាង​)​ ​គឺ​ភិក្ខុ​មិន​ក្លែង១​ ​ភិក្ខុ​គ្មាន​សតិ១​ ​ភិក្ខុ​មិនដឹង​ខ្លួន១​ ​ភិក្ខុ​មាន​ជម្ងឺ១​ ​ភិក្ខុ​មាន​សេចក្តី​អន្តរាយ១​ ​ភិក្ខុ​ឆ្កួត១​ ​ភិក្ខុ​ដើម​បញ្ញត្តិ១​។​
 [​៤២៧​]​ ​សាវត្ថី​និទាន​។​ ​សម័យ​នោះ​ឯង​ ​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ទាំងឡាយ​សើយ​ចីវរ​ ​អង្គុយ​នៅក្នុង​ចន្លោះផ្ទះ​។​បេ​។​ ​ទ្រង់​ត្រាស់​ថា​ ​ភិក្ខុ​គប្បី​ធ្វើ​សេចក្តី​សិក្សា​ថា​ ​អញ​នឹង​មិន​សើយ​ចីវរ​ ​អង្គុយ​នៅក្នុង​ចន្លោះផ្ទះ​។​
 ភិក្ខុ​មិន​ត្រូវ​សើយ​ចីវរ​ ​អង្គុយ​នៅក្នុង​ចន្លោះផ្ទះ​ទេ​។​ ​ភិក្ខុ​ណា​អាស្រ័យ​សេចក្តី​មិន​អើពើ​ ​ហើយ​សើយ​ចីវរ​ខាងម្ខាង​ ​ឬ​ទាំងពីរ​ខាង​ ​អង្គុយ​នៅក្នុង​ចន្លោះផ្ទះ​ ​ត្រូវអាបត្តិ​ទុក្កដ​។​
 វារៈ​ដែល​មិន​ត្រូវអាបត្តិ​ ​(​ក្នុង​សិក្ខាបទ​នេះ​មាន៨យ៉ាង​)​ ​គឺ​ភិក្ខុ​មិន​ក្លែង១​ ​ភិក្ខុ​គ្មាន​សតិ១​ ​ភិក្ខុ​មិនដឹង​ខ្លួន១​ ​ភិក្ខុ​មាន​ជម្ងឺ១​ ​ភិក្ខុ​ដែល​ចូល​ទៅ​ក្នុង​អាវាស១​ ​ភិក្ខុ​មាន​សេចក្តី​អន្តរាយ១​ ​ភិក្ខុ​ឆ្កួត១​ ​ភិក្ខុ​ដើម​បញ្ញត្តិ១​។​

​បរិមណ្ឌល​វគ្គ​ជាបឋម​ ​ចប់​។​

ថយ | ទំព័រទី ៤៤១ | បន្ទាប់