ប្រដៅ​ភិក្ខុនី​ទាំងឡាយ​ចូល​ដល់​លំនៅ​ភិក្ខុនី​ ​ពិតមែន​ឬ​។​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ទូល​ថា​ ​សូមទ្រង់មេត្តាប្រោស​ ​ពិតមែន​។​ ​ព្រះពុទ្ធ​ជា​ម្ចាស់​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​តិះដៀល​ថា​ ​នែ​មោឃបុរស​ទាំងឡាយ​ ​ពួក​អ្នកឯង​មិន​គួរ​នឹង​ទៅ​ប្រដៅ​ភិក្ខុនី​ទាំងឡាយ​ ​ចូល​ដល់​លំនៅ​ភិក្ខុនី​ទេ​ ​នែ​មោឃបុរស​ទាំងឡាយ​ ​អំពើ​ដែល​អ្នកឯង​ធ្វើ​នេះ​ ​មិន​នាំឲ្យ​ជ្រះថ្លា​ដល់​បុគ្គល​ដែល​មិនទាន់​ជ្រះថ្លា​ទេ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​គប្បី​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុ​ណាមួយ​ចូល​ដល់​លំនៅ​របស់​ភិក្ខុនី​ ​ហើយ​ប្រដៅ​ភិក្ខុនី​ទាំងឡាយ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​បញ្ញត្ត​សិក្ខាបទ​នេះ​ដល់​ភិក្ខុ​ទាំងឡាយ​យ៉ាងនេះ​។​
 [​៤៨​]​ ​សម័យ​នោះ​ឯង​ ​ព្រះ​មហា​ប​ជា​បតិ​គោតមី​ភិក្ខុនី​មាន​ជម្ងឺ​។​ ​ភិក្ខុ​ជា​ថេរៈ​ទាំងឡាយ​ ​ចូល​ទៅកាន់​លំនៅ​ព្រះ​មហា​ប​ជា​បតិ​គោតមី​ភិក្ខុនី​ ​លុះ​ចូល​ទៅដល់​ហើយ​ ​បាន​និយាយ​សួរ​ព្រះ​មហា​ប​ជា​បតិ​គោតមី​ភិក្ខុនី​យ៉ាងនេះ​ថា​ ​ម្នាល​ព្រះនាង​គោតមី​ ​សរីរយន្ត​ព្រះនាង​ល្មម​អត់ទ្រាំ​បាន​ដែរ​ឬទេ​ ​ល្មម​ប្រព្រឹត្តទៅ​បាន​ស្រួល​ដែរ​ឬទេ​។​ ​ព្រះ​មហា​ប​ជា​បតិ​គោតមី​ភិក្ខុនី​តប​ថា​ ​លោកម្ចាស់​ ​សរីរយន្ត​ខ្ញុំ​មិន​អាច​អត់ទ្រាំ​បានទេ​ ​ខ្ញុំ​មិន​អាច​
ថយ | ទំព័រទី ៤៥ | បន្ទាប់