ប្រព្រឹត្តទៅ​បាន​ស្រួល​ទេ​ ​បពិត្រ​លោកម្ចាស់​ទាំងឡាយ​ ​ណ្ហើយចុះ​ ​សូម​ពួក​លោកម្ចាស់​សំដែងធម៌​ឲ្យ​ទាន​។​ ​ភិក្ខុ​ទាំងនោះ​និយាយ​ថា​ ​ម្នាលនាង​ ​កិរិយា​ដែល​ភិក្ខុ​ចូល​មកកាន់​លំនៅ​របស់​ភិក្ខុនី​ ​ហើយ​សំដែងធម៌​ដល់​ភិក្ខុនី​ ​មិន​គួរ​ឡើយ​ ​ហើយ​មាន​សេចក្តី​សង្ស័យ​ ​(​យ៉ាងនេះ​)​ ​ក៏​មិន​ហ៊ាន​សំដែងធម៌​ឡើយ​។​ ​គ្រានោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ស្លៀក​ស្បង់​ ​ហើយ​ប្រដាប់ដោយ​បាត្រ​ ​និង​ចីវរ​ក្នុង​វេលា​ព្រឹក​ ​ហើយ​ទ្រង់​ពុទ្ធដំណើរ​ទៅកាន់​លំនៅ​របស់​ព្រះ​មហា​ប​ជា​បតិ​គោតមី​ ​លុះដល់​ហើយ​ ​ទ្រង់​គង់​លើ​អាសនៈ​ដែល​តែងតាំង​ទុក​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​គង់​ហើយ​ ​ទ្រង់​ត្រាស់​សួរ​ព្រះ​មហា​ប​ជា​បតិ​គោតមី​យ៉ាងនេះ​ថា​ ​ព្រះនាង​គោតមី​ ​សរីរយន្ត​ព្រះនាង​ល្មម​អត់ទ្រាំ​បាន​ដែរ​ឬ​ ​ល្មម​ឲ្យ​ប្រព្រឹត្តទៅ​បាន​ស្រួល​ដែរ​ឬ​។​ ​ព្រះនាង​ទូល​តប​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កាលមុន​ភិក្ខុ​ជា​ថេរៈ​ទាំងឡាយ​ ​មក​សំដែងធម៌​ដល់​ខ្ញុំ​ព្រះអង្គ​ ​ហេតុ​នោះ​ ​ខ្ញុំ​ព្រះអង្គ​មាន​សេចក្តី​សប្បាយ​ ​ក៏​ឥឡូវនេះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ហាមឃាត់​ហើយ​ ​ព្រោះហេតុនោះ​ ​ភិក្ខុ​ជា​ថេរៈ​ទាំងឡាយ​មាន​សេចក្តី​ខ្លាចក្រែង​ ​ទើប​មិន​ហ៊ាន​សំដែង​ ​សេចក្តី​មិន​សប្បាយ​មានដល់​ខ្ញុំ​ព្រះអង្គ​ ​ព្រោះហេតុនោះ​ឯង​។​ ​លំដាប់នោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ពន្យល់​ព្រះ​មហា​ប​ជា​បតិ​គោតមី​ឲ្យ​ឃើញ​ ​ឲ្យ​កាន់​យក​ ​ឲ្យ​អាច​ហ៊ាន​ ​ឲ្យ​រីករាយ​ដោយ​ធម្មី​កថា​ ​ហើយ​ទ្រង់​ក្រោក​ចាក​អាសនៈ​ចៀសចេញ​ទៅ​។​
ថយ | ទំព័រទី ៤៦ | បន្ទាប់