នឆមាទេសន១ ននីចាសនទេសន១ នឋិតទេសន១ នបច្ឆតោទេសន១ នឧប្បថទេសន១ នឋិតករណ១ នហរិតករណ១ នឧទកករណ១។វគ្គទាំង៧នេះគឺ បរិមណ្ឌលវគ្គ១ នឧជ្ជគ្ឃិកវគ្គ១ នខម្ភកតវគ្គ១ នសក្កច្ចវគ្គ១ នាហដវគ្គ១ នសុរុសុរុវគ្គ១ នបាទុកាវគ្គ១។
សេក្ខិយវត្តទាំង៧៥សិក្ខាបទ(នេះ) ព្រះគោតមដ៏មានយស ជាទេវតាក្រៃលែងជាងទេវតា បានបញ្ញត្តហើយ ដើម្បីឲ្យពួកសាវកសិក្សាតាម។
បពិត្រលោកដ៏មានអាយុទាំងឡាយ វត្តដែលគប្បីសិក្សាទាំងឡាយ ខ្ញុំបានសំដែងឡើងហើយ។ ខ្ញុំសូមសួរអស់លោកដ៏មានអាយុក្នុងសេក្ខិយវត្តទាំងនោះ លោកទាំងឡាយបរិសុទ្ធហើយឬ ខ្ញុំសួរជាគំរប់ពីរដងផង លោកទាំងឡាយជាអ្នកបរិសុទ្ធហើយឬ ខ្ញុំសួរជាគំរប់បីដងផង លោកទាំងឡាយជាអ្នកបរិសុទ្ធហើយឬ អស់លោកដ៏មានអាយុជាអ្នកបរិសុទ្ធក្នុងសេក្ខិយវត្តទាំងនេះហើយ ព្រោះហេតុនោះ បានជាអស់លោកស្ងៀមនៅ។ ខ្ញុំសូមចាំទុកនូវសេចក្តី បរិសុទ្ធនេះ ដោយអាការស្ងៀមនៅយ៉ាងនេះ។
សេក្ខិយកណ្ឌ ចប់។