ឲ្យ​ជា​អ្នក​ប្រដៅ​ភិក្ខុនី​ ​ហើយ​ពោល​យ៉ាងនេះ​ ​គឺ​និយាយ​ថា​ ​ភិក្ខុ​ប្រដៅ​ភិក្ខុនី​ ​ព្រោះហេតុតែ​ចីវរ​ ​បិណ្ឌបាត​ ​សេនាសនៈ​ ​ភេសជ្ជ​បរិក្ខារ​ ​ជា​បច្ច័យ​ដល់​មនុស្ស​ឈឺ​ ​គ្រឿង​សក្ការៈ​ ​សេចក្តី​គោរព​ ​សេចក្តី​រាប់អាន​ ​កិរិយា​ថ្វាយបង្គំ​ ​និង​កិរិយា​បូជា​ ​(​ភិក្ខុ​នោះ​)​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​
 [​៥៥​]​ ​កម្ម​ជា​ធម៌​ ​ភិក្ខុ​សំគាល់​ថា​កម្ម​ជា​ធម៌​មែន​ ​ហើយ​ពោល​យ៉ាងនេះ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​កម្ម​ជា​ធម៌​ ​ភិក្ខុ​សង្ស័យ​ ​ហើយ​ពោល​យ៉ាងនេះ​ ​ត្រូវអាបត្តិ​បា​ចិ​ត្ត​យ​។​ ​កម្ម​ជា​ធម៌​ ​ភិក្ខុ​សំគាល់​ថា​កម្ម​មិនមែន​ជា​ធម៌​វិញ​ ​ហើយ​ពោល​យ៉ាងនេះ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​
 [​៥៦​]​ ​ភិក្ខុ​ណា​ប្រាថ្នា​ដើម្បី​ធ្វើ​នូវ​ពាក្យដំនៀល​ ​ប្រាថ្នា​ដើម្បី​ធ្វើ​បង្អាប់​យស​ ​ប្រាថ្នា​ដើម្បី​ធ្វើ​នូវ​សេចក្តី​បង្អាប់បង្អោន​ចំពោះ​ឧបសម្បន្ន​ដែល​សង្ឃ​មិនបាន​សន្មត​ឲ្យ​ជា​អ្នក​ប្រដៅ​ភិក្ខុនី​ ​ហើយ​ពោល​យ៉ាងនេះ​ ​គឺ​និយាយ​ថា​ ​ភិក្ខុ​ប្រដៅ​ភិក្ខុនី​ ​ព្រោះហេតុតែ​ចីវរ​ ​បិណ្ឌបាត​ ​សេនាសនៈ​ ​ភេសជ្ជ​បរិក្ខារ​ជា​បច្ច័យ​ដល់​មនុស្ស​ឈឺ​ ​គ្រឿង​សក្ការៈ​ ​សេចក្តី​គោរព​ ​សេចក្តី​រាប់អាន​ ​កិរិយា​ថ្វាយបង្គំ​ ​និង​កិរិយា​បូជា​ ​(​ភិក្ខុ​នោះ​)​ ​ត្រូវអាបត្តិ​ទុក្កដ​។​
 [​៥៧​]​ ​ភិក្ខុ​ណា​ ​ប្រាថ្នា​ដើម្បី​ធ្វើ​នូវ​ពាក្យដំនៀល​ ​ប្រាថ្នា​ដើម្បី​ធ្វើ​បង្អាប់​យស​ ​ប្រាថ្នា​ដើម្បី​ធ្វើ​នូវ​សេចក្តី​បង្អាប់បង្អោន​ ​ចំពោះ​អនុបសម្បន្ន​បុគ្គល​ ​ដែល​សង្ឃ​សន្មត​ក្តី​ ​មិនបាន​សន្មត​ក្តី​ ​ឲ្យ​ជា​អ្នក​ប្រដៅ​ភិក្ខុនី​ ​
ថយ | ទំព័រទី ៥២ | បន្ទាប់