ខ្ញុំករុណា​មាន​ចីវរ​ចាស់ហើយ​។​ ​ភិក្ខុ​នោះ​ឲ្យ​ចីវរ​ដល់​ភិក្ខុនី​នោះ​។​ ​ចំណែក​ភិក្ខុ​នោះ​ជា​អ្នកមាន​ចីវរ​ទុព្វលភាព​។​ ​ភិក្ខុ​ទាំងឡាយ​បាន​និយាយ​នឹង​ភិក្ខុ​នោះ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ ​អ្នក​ចូរ​ធ្វើ​ចីវរ​របស់​អ្នក​ក្នុង​កាល​ឥឡូវនេះ​ចុះ​។​ ​ភិក្ខុ​នោះ​ប្រាប់​សេចក្តី​នុ៎ះ​ដល់​ភិក្ខុ​ទាំងឡាយ​។​ ​ភិក្ខុ​ទាំងឡាយ​ណា​ជា​អ្នកមាន​សេចក្តី​ប្រាថ្នា​តិច​។​បេ​។​ ​ភិក្ខុ​ទាំងឡាយ​នោះ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ភិក្ខុ​មិន​សមគួរ​នឹង​ឲ្យ​ចីវរ​ដល់​ភិក្ខុនី​ទេ​។​បេ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ត្រាស់​សួរ​ថា​ ​ម្នាល​ភិក្ខុ​ ​ឮ​ថា​អ្នកឯង​បាន​ឲ្យ​ចីវរ​ដល់​ភិក្ខុនី​ ​ពិតមែន​ឬ​។​ ​ភិក្ខុ​នោះ​ក្រាបទូល​តប​ថា​ ​សូមទ្រង់មេត្តាប្រោស​ ​ពិតមែន​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ត្រាស់​សួរ​ថា​ ​ម្នាល​ភិក្ខុ​ ​ភិក្ខុនី​នោះ​ជា​ញាតិ​របស់​អ្នកឯង​ ​ឬមិន​មែន​ញាតិ​ទេ​។​ ​ភិក្ខុ​នោះ​ទូល​ថា​ ​សូមទ្រង់មេត្តាប្រោស​ ​ភិក្ខុនី​នោះ​មិនជា​ញាតិ​ទេ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ត្រាស់​ថា​ ​នែ​មោឃបុរស​ ​ប្រុស​មិនមែន​ជា​ញាតិ​ ​រមែង​មិនដឹង​នូវ​កម្ម​ដ៏​សមគួរ​ ​ឬមិន​សមគួរ​ ​ល្អិតល្អ​ ​ឬមិន​ល្អិតល្អ​របស់​ស្រី​ដែល​មិនមែន​ជា​ញាតិ​ទេ​ ​នែ​មោឃបុរស​ ​អ្នកឯង​មិន​គួរ​នឹង​ឲ្យ​ចីវរ​ដល់​ភិក្ខុនី​មិនមែន​ញាតិ​ទេ​ ​នែ​មោឃបុរស​ ​អំពើ​ដែល​អ្នកឯង​ធ្វើ​នេះ​ ​មិនមែន​នាំឲ្យ​ជ្រះថ្លា​ដល់​ពួក​បុគ្គល​ ​ដែល​មិនទាន់​ជ្រះថ្លា​ទេ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​គប្បី​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុ​ណាមួយ​ឲ្យ​ចីវរ​
ថយ | ទំព័រទី ៥៥ | បន្ទាប់