ដល់​ភិក្ខុនី​ដែល​មិនមែន​ជា​ញាតិ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​សិក្ខាបទ​នេះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​បញ្ញត្ត​ហើយ​ដល់​ភិក្ខុ​ទាំងឡាយ​យ៉ាងនេះ​។​
 ​[​៦១​]​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ​ទាំងឡាយ​សង្ស័យ​ ​មិន​ហ៊ាន​ផ្លាស់​ប្តូរ​ចីវរ​នឹង​ភិក្ខុនី​ទាំងឡាយ​។​ ​ពួក​ភិក្ខុនី​នាំគ្នា​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​លោកម្ចាស់​ទាំងឡាយ​មិន​សមបី​នឹង​មិន​ហ៊ាន​ផ្លាស់​ប្តូរ​ចីវរ​នឹង​ពួក​យើង​សោះ​។​ ​ភិក្ខុ​ទាំងឡាយ​បានឮ​ពួក​ភិក្ខុនី​នោះ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ហើយ​។​ ​ភិក្ខុ​ទាំងនោះ​នាំគ្នា​ក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រោះ​និទាន​នេះ​ ​ដំណើរ​នេះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ធ្វើ​នូវ​ធម្មី​កថា​ ​ហើយ​ទ្រង់​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​ផ្លាស់​ប្តូរ​ចីវរ​នឹង​សហធម្មិក​ទាំង៥​ ​គឺ​ ​ភិក្ខុ១​ ​ភិក្ខុនី១​ ​សិក្ខមានា១​ ​សាមណេរ១​ ​សាមណេរី១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​ផ្លាស់​ប្តូរ​ចីវរ​នឹង​សហធម្មិក​ទាំង៥​ ​នេះ​បាន​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​គប្បី​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុ​ណាមួយ​ឲ្យ​ចីវរ​ដល់​ភិក្ខុនី​មិនមែន​ជា​ញាតិ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​ ​វៀរតែ​ផ្លាស់​ប្តូរ​គ្នា​។​
ថយ | ទំព័រទី ៥៦ | បន្ទាប់