ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុនី​ជា​ញាតិ​ ​ភិក្ខុ​សង្ស័យ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុនី​ជា​ញាតិ​ ​ភិក្ខុ​សំគាល់​ថា​ជា​ញាតិ​ ​មិន​ត្រូវអាបត្តិ​អ្វី​ឡើយ​។​
 ​[​៦៤​]​ ​អាបត្តិ​មិន​មានដល់​ភិក្ខុ​ដែល​ឲ្យ​ចីវរ​ដល់​ភិក្ខុនី​ជា​ញាតិ​ ​ដល់​ភិក្ខុ​ដែល​ផ្លាស់​ប្តូរ​ចីវរ​គ្នា​ ​ដល់​ភិក្ខុ​ដែល​ប្តូរ​យក​ចីវរ​មាន​ដំ​ឡៃ​ច្រើន​ដោយ​ចីវរ​មាន​ដំ​ឡៃ​តិច​ ​ឬ​ចីវរ​មាន​ដំ​ឡៃ​តិច​ដោយ​ចីវរ​មាន​ដំ​ឡៃ​ច្រើន​ ​ដល់​ភិក្ខុ​ដែល​ភិក្ខុនី​កាន់​យក​ចីវរ​របស់​ខ្លួន​ដោយ​សេចក្តី​ស្និទ្ធស្នាល​ ​ដល់​ភិក្ខុ​ដែល​ភិក្ខុនី​កាន់​យក​ចីវរ​ជា​របស់​ខ្ចី​គ្នា​ ​ដល់​ភិក្ខុ​ដែល​ឲ្យ​បរិក្ខារ​ដទៃ​ ​វៀរលែងតែ​ចីវរ​ ​ដល់​ភិក្ខុ​ដែល​ឲ្យ​ចីវរ​ដល់​សិក្ខមានា​ ​ឬ​ដល់​សាមណេរី​ ​ដល់​ភិក្ខុ​ឆ្កួត​ ​ដល់​ភិក្ខុ​ដើម​បញ្ញត្តិ​។​

​សិក្ខាបទ​ទី៥​ ​ចប់​។​

ថយ | ទំព័រទី ៥៨ | បន្ទាប់