ក៏​ពួក​លោក​មិន​ប្រាប់​យើង​ជាមុន​សិន​ ​យើង​ទាំងឡាយ​នឹង​បាន​ជួសជុល​វិហារ​ឯទៀត​វិញ​។​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​សួរ​ថា​ ​ម្នាល​អាវុសោ​ ​ក្រែង​វិហារ​នោះ​ជា​របស់​សង្ឃ​ទេ​ដឹង​។​ ​ពួក​សត្ត​រស​វគ្គិ​យ​ភិក្ខុ​និយាយ​តប​ថា​ ​អើ​អាវុសោ​ ​វិហារ​ជា​របស់​សង្ឃ​។​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ឆ្លើយ​ថា​ ​ម្នាល​អាវុសោ​ ​ពួក​លោក​ចូរ​នាំគ្នា​ចៀសចេញ​ទៅ​ ​វិហារ​ត្រូវ​បាន​ពួក​យើង​ទេ​។​ ​ពួក​សត្ត​រស​វគ្គិ​យ​ភិក្ខុ​និយាយ​ថា​ ​ម្នាល​អាវុសោ​ ​វិហារ​ជា​វិហារធំ​ ​ពួក​លោក​ក៏​នៅ​បាន​ ​ពួក​យើង​ក៏​នៅ​បាន​។​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​និយាយដដែល​ទៀត​ថា​ ​ម្នាល​អាវុសោ​ ​ពួក​លោក​ចូរ​នាំគ្នា​ចៀសចេញ​ទៅ​ ​វិហារ​ត្រូវ​បាន​ពួក​យើង​ទេ​ ​ហើយ​មានចិត្ត​កម្រើក​ខឹង​ឡើង​ ​នាំគ្នា​ចាប់​ក​កន្ត្រាក់​ទាញ​ចេញទៅ​។​ ​ពួក​សត្ត​រស​វគ្គិ​យ​ភិក្ខុ​នោះ​ ​កាល​ត្រូវ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​កន្ត្រាក់​ក​ទាញ​ចេញ​ ​ក៏​នាំគ្នា​យំ​។​ ​ទើប​ភិក្ខុ​ទាំងឡាយ​ ​(​ភិក្ខុ​ដទៃ​ចាក​ភិក្ខុ​ពីរ​ពួក​នោះ​)​ ​បាន​នាំគ្នា​សួរ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ ​ហេតុអ្វីបានជា​ពួក​លោក​យំ​។​ ​ពួក​សត្ត​រស​វគ្គិ​យ​ភិក្ខុ​និយាយ​តប​ថា​ ​ម្នាល​អាវុសោ​ ​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ទាំងនេះ​មានចិត្ត​កម្រើក​ខឹង​ ​នាំគ្នា​បណ្តេញ​ពួក​យើង​ចេញ​ចាក​វិហារ​របស់​សង្ឃ​។​ ​ភិក្ខុ​ទាំងឡាយ​ណា​មាន​សេចក្តី​ប្រាថ្នា​តិច​។​បេ​។​ ​ភិក្ខុ​ទាំងឡាយ​នោះ​ ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​មិន​សមបី​
ថយ | ទំព័រទី ៦ | បន្ទាប់