ភិក្ខុនី​សង្ឃ​ក្នុង​កាលណោះ​។​ ​លំដាប់នោះ​ ​ភិក្ខុនី​នោះ​នាំ​យក​ចីវរ​នោះ​ទៅ​ទាំង​ផ្នត់​ហើយ​ទុក​ ​កាលណា​ភិក្ខុនី​សង្ឃ​មក​ទទួល​ឱវាទ​ ​នាង​ក៏​ដណ្តប់​ចីវរ​នោះ​ដើរទៅ​តា​មក្រោយៗ​ភិក្ខុនី​សង្ឃ​ក្នុង​កាលណោះ​។​ ​មនុស្ស​ទាំងឡាយ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ភិក្ខុនី​អម្បាល​នេះ​ជា​ស្រី​គ្មាន​កោតញញើត​ ​ជា​ស្រី​អ្នកលេង​ ​គ្មាន​អៀនខ្មាស​ ​មិនសមបើ​នឹង​គូរគំនូរ​ក្នុង​ចីវរ​សោះ​។​ ​ភិក្ខុនី​ទាំងឡាយ​បាន​និយាយ​សួរ​គ្នា​យ៉ាងនេះ​ថា​ ​នេះ​ជា​ការងារ​របស់​អ្នកណា​។​ ​ភិក្ខុនី​ទាំងឡាយ​ឆ្លើយ​ថា​ ​នេះ​ជា​ការងារ​របស់​លោក​ម្ចាស់​ឧទាយិ​។​ ​ពួក​ភិក្ខុនី​និយាយ​គ្នា​ថា​ ​ជន​ទាំងឡាយ​ណា​ជា​អ្នក​គ្មាន​សេចក្តី​កោតញញើត​ ​ជា​អ្នកលេង​ ​ជា​អ្នក​គ្មាន​សេចក្តី​អៀនខ្មាស​ ​កម្ម​មាន​សភាព​យ៉ាងនេះ​ ​ក៏​គង់​មិនល្អ​ដល់​ជន​ទាំងឡាយ​នោះ​ ​នឹង​ពោល​ទៅ​ថ្វី​ដល់​លោក​ម្ចាស់​ឧទាយិ​។​ ​ពួក​ភិក្ខុនី​នោះ​នាំគ្នា​ប្រាប់​សេចក្តី​នុ៎ះ​ដល់​ភិក្ខុ​ទាំងឡាយ​។​ ​ភិក្ខុ​ទាំងឡាយ​ណា​ជា​អ្នកមាន​សេចក្តី​ប្រាថ្នា​តិច​។​បេ​។​ ​ភិក្ខុ​ទាំងឡាយ​នោះ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ឧទាយិ​ដ៏​មាន​អាយុ​ ​មិន​គួរ​នឹង​ដេរ​ចីវរ​ដល់​ភិក្ខុនី​សោះ​។​បេ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ត្រាស់​សួរ​ថា​ ​ម្នាល​ឧទាយិ​ ​ឮ​ថា​អ្នកឯង​ដេរ​ចីវរ​ឲ្យ​ភិក្ខុនី​ ​ពិតមែន​ឬ​។​ ​ឧទាយិ​ភិក្ខុ​ទូល​ថា​ ​សូមទ្រង់មេត្តាប្រោស​ ​ពិតមែន​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ត្រាស់​សួរ​ថា​ ​នែ​ឧទាយិ​ ​ភិក្ខុនី​នោះ​ជា​ញាតិ​
ថយ | ទំព័រទី ៦០ | បន្ទាប់