ក្នុង​ឧភតោ​សង្ឃ​។​ ​ពាក្យ​ថា​ ​ជាមួយគ្នា​ ​សេចក្តី​ថា​ ​ពួក​ជាមួយគ្នា​។​ ​ពាក្យ​ថា​ ​បបួល​ ​គឺ​បបួលគ្នា​ថា​ ​ម្នាលនាង​ ​យើង​ទាំងឡាយ​នឹង​ទៅ​ ​បពិត្រ​លោកម្ចាស់​ ​យើង​ទាំងឡាយ​នឹង​ទៅ​ ​បពិត្រ​លោកម្ចាស់​ ​យើង​ទាំងឡាយ​នឹង​ទៅ​ ​ម្នាលនាង​ ​យើង​ទាំងឡាយ​នឹង​ទៅ​ ​យើង​ទាំងឡាយ​នឹង​ទៅ​ក្នុងថ្ងៃនេះ​ ​ឬ​ក្នុង​ថ្ងៃស្អែក​ ​ក្នុង​ថ្ងៃខានស្អែក​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ពាក្យ​ថា​ ​ដោយហោចទៅ​ ​សូម្បី​ទៅកាន់​ទី​ជា​លង្វែក​នៃ​ស្រុក១​ ​សេចក្តី​ថា​ ​(​ភិក្ខុ​បបួល​ភិក្ខុនី​ដើរ​ជាមួយគ្នា​ទៅ​)​ ​ក្នុង​ទី​ជា​ចន្លោះ​នៃ​ស្រុក​ ​ក្នុង​ស្រុក​មាន​ចម្ងាយ​ល្មម​មាន់​ហើរ​ទៅដល់​ ​(​គឺ១រយៈ​មាន់​ហើរ​)​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​(​ភិក្ខុ​បបួល​ភិក្ខុនី​ដើរ​ជាមួយគ្នា​ទៅ​)​ ​ក្នុង​ព្រៃ​ដែល​មិនមែន​ស្រុក​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​គ្រប់​ៗ​កន្លះ​យោជន៍​។​ ​ពាក្យ​ថា​ ​វៀរលែងតែ​មាន​សម័យ​ ​សេចក្តី​ថា​ ​លើកទុក​តែ​មាន​សម័យ​។​ ​ដែល​ហៅថា​ ​ផ្លូវ​ដែល​គួរ​នឹង​ទៅ​ ​ដោយមាន​គ្នីគ្នា​ជាពួក​ ​គឺ​ផ្លូវ​ដែល​បុគ្គល​ឥតមាន​គ្នីគ្នា​ ​មិន​អាច​ដើរទៅ​បាន​។​ ​ដែល​ហៅថា​ ​ផ្លូវ​ប្រកបដោយ​សេចក្តី​រង្កៀស​ ​គឺ​កន្លែង​ដែល​ចោរ​អាស្រ័យ​នៅ​ក៏​ប្រាកដ​ ​កន្លែង​ដែល​ចោរ​បរិភោគ​អាហារ​ក៏​ប្រាកដ​ ​កន្លែង​ដែល​ចោរ​ឈរ​នៅ​ក៏​ប្រាកដ​ ​កន្លែង​ដែល​ចោរ​អង្គុយ​ក៏​ប្រាកដ​ ​កន្លែង​ដែល​ចោរ​ដេក​ក៏​ប្រាកដ​ ​ក្នុង​ផ្លូវ​នោះ​។​ ​ដែល​ហៅថា​ ​ផ្លូវ​ប្រកបដោយ​ភ័យ​ចំពោះមុខ​ ​គឺ​ផ្លូវ​នោះ​ដែល​ចោរ​ទាំងឡាយ​សម្លាប់​មនុស្ស​ក៏​ប្រាកដ​
ថយ | ទំព័រទី ៦៦ | បន្ទាប់