ទៅ​បណ្តោយ​ទឹក​ក្តី​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​ ​វៀរលែងតែ​ឆ្លង​ទទឹង​។​ ​ការដែល​បាន​បបួលគ្នា​ ​ភិក្ខុ​សំគាល់​ថា​មិនបាន​បបួលគ្នា​ ​ហើយ​ឡើងជិះ​ទូក​ជាមួយគ្នា​ ​ទៅ​ច្រាសទឹក​ក្តី​ ​ទៅ​បណ្តោយ​ទឹក​ក្តី​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​ ​វៀរលែងតែ​ឆ្លង​ទទឹង​។​ ​ភិក្ខុ​បបួល​ ​ភិក្ខុនី​មិនបាន​បបួល​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​មិនបាន​បបួលគ្នា​ទេ​ ​តែ​ភិក្ខុ​សំគាល់​ថា​បាន​បបួលគ្នា​ហើយ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​មិនបាន​បបួលគ្នា​ទេ​ ​តែ​ភិក្ខុ​មាន​សេចក្តី​សង្ស័យ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​មិនបាន​បបួលគ្នា​ទេ​ ​ភិក្ខុ​សំគាល់​ថា​ ​មិនបាន​បបួលគ្នា​មែន​ ​មិន​ត្រូវអាបត្តិ​។​ ​
 [​៧៨​]​ ​អាបត្តិ​មិន​មានដល់​ភិក្ខុ​ដែល​ឆ្លង​ទទឹង​ ​ដល់​ភិក្ខុ​ដែល​មិនបាន​បបួល​ភិក្ខុនី​ហើយ​ឡើងជិះ​ទូក​ ​ដល់​ភិក្ខុ​ដែល​មិនបាន​បបួល​ភិក្ខុនី​ ​តែ​ភិក្ខុនី​បបួល​ ​ដល់​ភិក្ខុ​ដែល​ឡើងជិះ​ទូក​ជាមួយនឹង​ភិក្ខុនី​ដោយ​ខុស​សង្កេត​គ្នា​ ​ដល់​ភិក្ខុ​ដែល​មាន​សេចក្តី​អន្តរាយ​ ​ដល់​ភិក្ខុ​ឆ្កួត​ ​ដល់​ភិក្ខុ​ជា​ខាងដើម​បញ្ញត្តិ​។​

​សិក្ខាបទ​ទី៨​ ​ចប់​។​

ថយ | ទំព័រទី ៧៣ | បន្ទាប់