ដល់​លោកម្ចាស់​អង្គ​នេះ​ ​ចូរ​ធ្វើ​(​ចង្ហាន់​)​ ​ដល់​លោកម្ចាស់​នេះ​ ​ភិក្ខុនី​នេះ​ ​ហៅថា​ ​ចាត់ចែង​។​ ​ដែល​ហៅថា​ ​បិណ្ឌបាត​ ​បាន​ដល់​ភោជន​ទាំង៥​ ​ភោជន​ណាមួយ​។​ ​ពាក្យ​ថា​ ​វៀរលែងតែ​ចង្ហាន់​ដែល​គ្រហស្ថ​ប្រារព្ធ​ជាមុន​ ​សេចក្តី​ថា​ ​លើកទុក​តែ​ចង្ហាន់​ដែល​គ្រហស្ថ​គេ​ផ្តើម​ជាមុន​។​ ​ដែល​ហៅថា​គ្រហស្ថ​ប្រារព្ធ​ ​គឺ​ជន​ទាំងឡាយ​ជា​ញាតិ​ក្តី​ ​បិណ្ឌបាត​ដែលគេ​បវារណា​ក្តី​ ​ចង្ហាន់​ដែលគេ​តាក់តែង​ជាប្រក្រតី​ក្តី​។​ ​ភិក្ខុ​ទទួល​បិណ្ឌបាត​ដោយ​គិតថា​ ​អញ​នឹង​ឆាន់​ ​ត្រូវអាបត្តិ​ទុក្កដ​ ​វៀរលែងតែ​បិណ្ឌបាត​ ​ដែល​គ្រហស្ថ​ប្រារព្ធ​ជាមុន​។​ ​ភិក្ខុ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​គ្រប់​ៗ​វារៈ​ដែល​លេប​ចូល​។​ ​
 [​៨២​]​ ​ចង្ហាន់​ដែល​ភិក្ខុនី​ចាត់ចែង​ ​ភិក្ខុ​សំគាល់​ថា​ភិក្ខុនី​ចាត់ចែង​ ​ហើយ​ឆាន់​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​ ​វៀរលែងតែ​ចង្ហាន់​ដែល​គ្រហស្ថ​ប្រារព្ធ​ជាមុន​។​ ​ចង្ហាន់​ដែល​ភិក្ខុនី​ចាត់ចែង​ ​ភិក្ខុ​មាន​សេចក្តី​សង្ស័យ​ ​ហើយ​ឆាន់​ ​ត្រូវអាបត្តិ​ទុក្កដ​ ​វៀរលែងតែ​ចង្ហាន់​ដែល​គ្រហស្ថ​ប្រារព្ធ​ជាមុន​។​ ​ចង្ហាន់​ដែល​ភិក្ខុនី​ចាត់ចែង​ ​ភិក្ខុ​សំគាល់​ថា​មិនបាន​ចាត់ចែង​ទេ​ ​នឹង​ចង្ហាន់​ដែល​គ្រហស្ថ​ប្រារព្ធ​ជាមុន​ ​ហើយ​ឆាន់​ ​មិន​ត្រូវអាបត្តិ​ឡើយ​។​ ​ភិក្ខុ​ឆាន់​ភោជន​ ​ដែល​ភិក្ខុនី​បាន​ឧបសម្បទា​ក្នុង​ឯកតោ​សង្ឃ​បាន​ចាត់ចែង​ ​ត្រូវអាបត្តិ​ទុក្កដ​ ​វៀរលែងតែ​ភោជន​ដែល​គ្រហស្ថ​គេ​ប្រារព្ធ​ឡើងជា​មុន​។​
ថយ | ទំព័រទី ៧៨ | បន្ទាប់