សិក្ខាបទ​ទី១០​


 [​៨៤​]​ ​សម័យ​នោះ​ ​ព្រះពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​កាល​គង់នៅ​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ទៀប​ក្រុង​សាវត្ថី​។​ ​សម័យ​នោះ​ឯង​ ​ស្រ្តីជា​គូ​ពីដើម​របស់​ឧទាយិ​ដ៏​មាន​អាយុ​ ​បួស​ក្នុង​សំណាក់​ភិក្ខុនី​ទាំងឡាយ​។​ ​ភិក្ខុនី​នោះ​តែង​មក​ក្នុង​សំ​ណា​ក់​ឧទាយិ​ដ៏​មាន​អា​យុរឿ​យៗ​។​ ​ចំណែក​ខាង​ឧទាយិ​ដ៏​មាន​អាយុ​ ​តែង​ទៅ​ក្នុង​សំណាក់​ភិក្ខុនី​នោះ​រឿយ​ៗ​។​ ​គ្រានោះ​ ​ឧទាយិ​ដ៏​មាន​អាយុ​ម្នាក់ឯង​ ​អង្គុយ​ក្នុង​ទីស្ងាត់​ជាមួយនឹង​ភិក្ខុនី​នោះ​តែម្នាក់ឯង​។​ ​ភិក្ខុ​ទាំងឡាយ​ណា​មាន​សេចក្តី​ប្រាថ្នា​តិច​។​បេ​។​ ​ភិក្ខុ​ទាំងឡាយ​នោះ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ចុះ​ហេតុអ្វី​ ​បាន​ជា​ឧទាយិ​ដ៏​មាន​អាយុ​ម្នាក់ឯង​សម្រេចការ​អង្គុយ​ក្នុង​ទីស្ងាត់​ជាមួយនឹង​ភិក្ខុនី​តែម្នាក់ឯង​។​បេ​។​ ​ព្រះអង្គ​ត្រាស់​សួរ​ថា​ ​ម្នាល​ឧទាយិ​ភិក្ខុ​ ​ឮ​ថា​អ្នកឯង​តែម្នាក់ឯង​ ​សម្រេចការ​អង្គុយ​ក្នុង​ទីស្ងាត់​ជាមួយនឹង​ភិក្ខុនី​ម្នាក់ឯង​ ​ពិតមែន​ឬ​។​ ​ឧទាយិ​ភិក្ខុ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​
ថយ | ទំព័រទី ៨០ | បន្ទាប់