នាំគ្នា​ឆាន់​នូវ​អាវ​ស​ថ​បិណ្ឌបាត​ ​(​គឺ​បិណ្ឌបាត​ក្នុង​ផ្ទះសំណាក់​ ​ឬ​រោងទាន​នោះ​)​។​ ​តិ​រ្ថីយ​ទាំងឡាយ​ក៏​ចៀសចេញ​ទៅ​។​ ​មនុស្ស​ទាំងឡាយ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​សមណៈ​ទាំងឡាយ​ជា​កូនចៅ​ព្រះពុទ្ធ​ជា​សក្យ​បុត្រ​ ​មិន​គួរ​នឹង​នៅត្រាំត្រែង​ឆាន់​អាវ​ស​ថ​បិណ្ឌបាត​ ​អាវ​ស​ថ​បិណ្ឌបាត​ ​មិនមែន​ជន​តាក់តែង​ដើម្បី​តែ​ពួក​សមណៈ​នេះ​ទេ​ ​អាវ​ស​ថ​បិណ្ឌបាត​ ​ជន​តាក់តែង​ដើម្បី​ជន​ទាំងឡាយ​ទាំងពួង​រាល់គ្នា​។​ ​ភិក្ខុ​ទាំងឡាយ​បានឮ​មនុស្ស​ទាំងឡាយ​នោះ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ ​(​ដូច្នោះ​)​ហើយ​។​ ​ភិក្ខុ​ទាំងឡាយ​ណា​មាន​សេចក្តី​ប្រាថ្នា​តិច​។​បេ​។​ ​ភិក្ខុ​ទាំងឡាយ​នោះ​ ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ទាំងឡាយ​ ​មិន​គួរ​នឹង​នៅត្រាំត្រែង​ឆាន់​អាវ​ស​ថ​បិណ្ឌបាត​សោះ​។​បេ​។​ ​ព្រះអង្គ​ត្រាស់​សួរ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឮ​ថា​អ្នក​ទាំងឡាយ​នៅត្រាំត្រែង​ឆាន់​អាវ​ស​ថ​បិណ្ឌបាត​ ​ពិតមែន​ឬ​។​ ​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ពិតមែន​។​ ​ព្រះពុទ្ធ​ជា​ម្ចាស់​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​តិះដៀល​ថា​ ​ម្នាល​មោឃបុរស​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​មិន​គួរ​នឹង​នៅត្រាំត្រែង​ឆាន់​អាវ​ស​ថ​បិណ្ឌបាត​ទេ​ ​ម្នាល​មោឃបុរស​ទាំងឡាយ​ ​ការ​នេះ​មិនមែន​នាំឲ្យ​ជ្រះថ្លា​ដល់​ពួក​ជន​ដែល​មិនទាន់​ជ្រះថ្លា​ ​និង​មិន​នាំ​ជន​ដែល​ជ្រះថ្លា​ហើយ​ ​ឲ្យ​រឹងរឹតតែ​ជ្រះថ្លា​តទៅទៀត​ទេ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​
ថយ | ទំព័រទី ៨៥ | បន្ទាប់