វៀរលែងតែ​មាន​សម័យ​។​ ​ឯស​ម័យ​ក្នុង​សិក្ខាបទ​នោះ​គឺ​ ​សម័យ​ដែល​មាន​ជម្ងឺ​ ​នេះ​ជាស​ម័យ​ក្នុង​សិក្ខាបទ​នោះ​។​ ​សិក្ខាបទ​នេះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​បាន​បញ្ញត្ត​ហើយ​ដល់​ភិក្ខុ​ទាំងឡាយ​យ៉ាងនេះ​។​
 [​៩៥​]​ ​សម័យ​នោះ​ឯង​ ​មនុស្ស​ទាំងឡាយ​តាក់តែង​ចង្ហាន់​ព្រមទាំង​ចីវរ​ ​ក្នុង​សម័យ​ចីវរ​ទាន​ ​ហើយ​និមន្ត​ភិក្ខុ​ទាំងឡាយ​ថា​ ​យើង​ទាំងឡាយ​នឹង​និមន្ត​លោកម្ចាស់​ទាំងឡាយ​ឲ្យ​ឆាន់​ ​រួចហើយ​នឹង​ប្រគេន​ចីវរ​ឲ្យ​ស្លៀកដណ្តប់​។​ ​ភិក្ខុ​ទាំងឡាយ​ ​សង្ស័យ​មិន​ទទួល​ដោយ​គិតថា​ ​គណ​ភោជន​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ហាម​ហើយ​។​ ​ចីវរ​ក៏​កើតឡើង​ដល់​ភិក្ខុ​ដោយ​ស្តួចស្តើង​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​អ្នក​ទាំងឡាយ​ឆាន់​គណ​ភោជន​បាន​ក្នុង​សម័យ​នៃ​ចីវរ​ទាន​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​គប្បី​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​ ​ព្រោះ​ឆាន់​គណ​ភោជន​ ​វៀរលែងតែ​មាន​សម័យ​។​ ​ឯស​ម័យ​ក្នុង​សិក្ខាបទ​នោះ​គឺ​ ​សម័យ​ដែល​មាន​ជម្ងឺ១​ ​សម័យ​ដែលគេ​ឲ្យ​ចីវរ១​ ​នេះ​ជាស​ម័យ​ក្នុង​សិក្ខាបទ​នោះ​។​ ​សិក្ខាបទ​នេះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​បាន​បញ្ញត្ត​ហើយ​ដល់​ភិក្ខុ​ទាំងឡាយ​យ៉ាងនេះ​។​
ថយ | ទំព័រទី ៩១ | បន្ទាប់