ភិក្ខុ​ទាំងឡាយ​ក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​ឆាន់​គណ​ភោជន​ ​ក្នុង​សម័យ​ឡើងជិះ​ទូក​បាន​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​គប្បី​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​ ​ព្រោះ​ឆាន់​គណ​ភោជន​ ​វៀរលែងតែ​មាន​សម័យ​។​ ​ឯស​ម័យ​ក្នុង​សិក្ខាបទ​នោះ​គឺ​ ​សម័យ​ដែល​មាន​ជម្ងឺ១​ ​សម័យ​ដែលគេ​ប្រគេន​ចីវរ១​ ​សម័យ​ដែល​ធ្វើ​ចីវរ១​ ​សម័យ​ដែល​ទៅកាន់​ផ្លូវ​ឆ្ងាយ១​ ​សម័យ​ដែល​ឡើងជិះ​ទូក១​ ​នេះ​ជាស​ម័យ​ក្នុង​សិក្ខាបទ​នោះ​។​ ​សិក្ខាបទ​នេះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​បាន​បញ្ញត្ត​ហើយ​ដល់​ភិក្ខុ​ទាំងឡាយ​យ៉ាងនេះ​។​
 ​[​៩៩​]​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ​ទាំងឡាយ​នៅចាំ​វស្សា​ក្នុង​ទិស​ទាំងឡាយ​ ​លុះ​ចេញវស្សា​រួចហើយ​ ​ក៏​នាំគ្នា​មក​ឯ​ក្រុង​រាជគ្រឹះ​ដើម្បី​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ពួក​មនុស្ស​ឃើញ​ភិក្ខុ​ទាំងឡាយ​មក​ពី​រជ្ជសីមា​(​១​)​ ​ផ្សេង​ៗ​គ្នា​ ​ហើយក៏​និមន្ត​ឆាន់​។​ ​ភិក្ខុ​ទាំងឡាយ​ ​សង្ស័យ​ ​មិន​ទទួល​ដោយ​គិតថា​ ​គណ​ភោជន​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ហាម​ហើយ​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​អ្នក​ទាំងឡាយ​ឆាន់​
​(​១​)​ ​រាជអាណាចក្រ​ដទៃ​ ​ប្រទេស​ដទៃ​ ​ដែន​ដទៃ​។​
ថយ | ទំព័រទី ៩៤ | បន្ទាប់