​អ​ដ្ឋាន​បាលិ​


 [​១៥៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ដែល​បរិបូណ៌​ដោយ​ទិដ្ឋិ​ ​គឺ​សោ​តា​បន្នៈ​ ​គប្បី​ប្រកាន់​ ​នូវ​សង្ខារ​ណាមួយ​ ​ថា​ជា​វត្ថុ​ទៀង​ ​ដោយហេតុ​ឯណា​ ​ហេតុ​នុ៎ះ​ ​មិនមែន​ជាហេតុ​ ​មិនមែន​ជា​ ​បច្ច័យ​ឡើយ​ ​គឺថា​ហេតុ​នុ៎ះ​ ​មិនដែល​មាន​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ដែល​ជា​បុថុជ្ជន​ ​គប្បី​ប្រកាន់​នូវ​សង្ខារ​នីមួយ​ ​ថា​ជា​របស់​ទៀង​ ​ដោយហេតុ​ឯណា​ ​ហេតុ​នុ៎ះ​ ​ឈ្មោះថា​ជាហេតុ​ ​គឺថា​ហេតុ​នោះ​ ​រមែង​មាន​។​
 [​១៥៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ដែល​បរិបូណ៌​ដោយ​ទិដ្ឋិ​ ​គប្បី​ប្រកាន់​នូវ​សង្ខារ​ណា​ ​មួយ​ ​ថា​ជា​សុខ​ ​ដោយហេតុ​ឯណា​ ​ហេតុ​នុ៎ះ​ ​មិនមែន​ជាហេតុ​ ​មិនមែន​ជា​បច្ច័យ​ ​គឺថា​ហេតុ​នុ៎ះ​ ​មិនដែល​មាន​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ដែល​ជា​បុថុជ្ជន​ ​គប្បី​ប្រកាន់​ ​នូវ​សង្ខារ​ណា​ ​មួយ​ ​ថា​ជា​សុខ​ ​ដោយហេតុ​ឯណា​ ​ហេតុ​នុ៎ះ​ ​ឈ្មោះថា​ជាហេតុ​ ​គឺថា​ហេតុ​នុ៎ះ​ ​រមែង​មាន​។​
 [​១៥៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ដែល​បរិបូណ៌​ដោយ​ទិដ្ឋិ​ ​គប្បី​ប្រកាន់​ធម៌​ណាមួយ​ ​ថា​ជា​ខ្លួន​ ​ដោយហេតុ​ឯណា​ ​ហេតុ​នុ៎ះ​ ​មិនមែន​ជាហេតុ​ ​មិនមែន​ជា​បច្ច័យ​ឡើយ​ ​គឺថា​ហេតុ​នុ៎ះ​ ​មិនដែល​មាន​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ដែល​ជា​បុថុជ្ជន​ ​គប្បី​ប្រកាន់​នូវ​ធម៌​ណា​ ​មួយ​ ​ថា​ជា​ខ្លួន​ ​ដោយហេតុ​ឯណា​ ​ហេ​តុ​នុ៎​ ​ឈ្មោះថា​ជាហេតុ​ ​គឺថា​ហេតុ​នុ៎ះ​ ​តែង​មាន​។​
ថយ | ទំព័រទី ៥៩ | បន្ទាប់