​[​១៥៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ដែល​បរិបូណ៌​ដោយ​ទិដ្ឋិ​ ​មានចិត្ត​ប្រទូស្ត​ ​ចំពោះ​ព្រះ​ ​តថាគត​ ​ធ្វើ​លោហិត​ ​ឲ្យ​ពុរពង​ ​ដោយហេតុ​ឯណា​ ​ហេតុ​នុ៎ះ​ ​មិនមែន​ជាហេតុ​ ​មិនមែន​ជា​បច្ច័យ​ឡើយ​ ​គឺថា​ហេតុ​នុ៎ះ​ ​មិនដែល​មាន​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ដែល​ជា​បុថុជ្ជន​ ​មានចិត្ត​ប្រទូស្ត​ ​ចំពោះ​ព្រះ​តថាគត​ ​ធ្វើ​លោហិត​ឲ្យ​ពុរពង​ ​ដោយហេតុ​ឯណា​ ​ហេតុ​នុ៎ះ​ ​ឈ្មោះថា​ ​ជាហេតុ​ ​គឺថា​ហេតុ​នុ៎ះ​ ​តែង​មាន​។​
 [​១៦០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ដែល​បរិបូណ៌​ដោយ​ទិដ្ឋិ​ ​បំបែក​សង្ឃ​ ​ដោយហេតុ​ ​ឯណា​ ​ហេតុ​នុ៎ះ​ ​មិនមែន​ជាហេតុ​ ​មិនមែន​ជា​បច្ច័យ​ឡើយ​ ​គឺថា​ ​ហេតុ​នុ៎ះ​មិនដែល​មាន​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ដែល​ជា​បុថុជ្ជន​ ​បំបែក​សង្ឃ​ ​ដោយហេតុ​ឯណា​ ​ហេតុ​នុ៎ះ​ ​ឈ្មោះ​ ​ថា​ជាហេតុ​ ​គឺថា​ហេតុ​នុ៎ះ​ ​រមែង​មាន​។​
 [​១៦១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ដែល​បរិបូណ៌​ដោយ​ទិដ្ឋិ​ ​ឧទ្ទិស​ខ្លួន​ចំពោះ​គ្រូ​ដទៃ​ ​ដោយហេតុ​ឯណា​ ​ហេតុ​នុ៎ះ​ ​មិនមែន​ជាហេតុ​ ​មិនមែន​ជា​បច្ច័យ​ឡើយ​ ​គឺថា​ហេតុ​នុ៎ះ​ ​មិនដែល​ ​មាន​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ដែល​ជា​បុថុជ្ជន​ ​ឧទ្ទិស​ខ្លួន​ចំពោះ​គ្រូ​ដទៃ​ ​ដោយ​ ​ហេតុ​ឯណា​ ​ហេតុ​នុ៎ះ​ ​ឈ្មោះថា​ជាហេតុ​ ​គឺថា​ហេតុ​នុ៎ះ​ ​រមែង​មាន​។​
ថយ | ទំព័រទី ៦១ | បន្ទាប់