សុត្តន្តបិដក
អង្គុត្តរនិកាយ ឯកនិបាត
បឋមភាគ
សូមនមស្ការ ព្រះដ៏មានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធ ព្រះអង្គនោះ។
បាលីសំដែងអំពីធម៌ពួកមួយៗជាដើម
[២] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញរូបដទៃ សូម្បីតែរូប ១ ដែលគ្របសង្កត់ចិត្តបុរស ហើយស្ថិតនៅ ដូចរូបស្ត្រីនេះសោះឡើយ ម្នាលភិក្ខុទាំងឡាយ រូបស្ត្រី ទើបអាចគ្របសង្កត់ចិត្តបុរស ហើយស្ថិតនៅ។
ទំព័រទី ១ | បន្ទាប់