​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ទាំង​ ​២​ ​ប្រការ​នេះ​ ​តែង​ប្រព្រឹត្តទៅ​ ​ដើម្បី​ឋិតថេរ​ ​មិន​ភ្លាំងភ្លាត់​ ​មិន​សាបសូន្យ​ ​នៃ​ព្រះ​សទ្ធម្ម​។​ ​ធម៌​ ​២​ ​ប្រការ​ ​តើ​ដូចម្តេច​។​ ​គឺ​បទ​ ​និង​ព្យពា្ជនៈ​ ​ដែល​អាចារ្យ​ដំ​កល់​ទុក​ត្រូវ​ ​១​ ​សេចក្ដី​ដែល​អាចារ្យ​នាំមក​ត្រូវ​ ​១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​បទ​ ​និង​ព្យពា្ជនៈ​ ​ដែល​អាចារ្យ​ដំ​កល់​ទុក​ត្រូវហើយ​ ​សូម្បី​រូប​សេ​ចកី្ត​ ​ដែល​អាចារ្យ​នាំមក​ ​ក៏​ត្រូវ​ដែរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ទាំង​ ​២​ ​ប្រការ​នេះ​ ​តែង​ប្រព្រឹត្តទៅ​ ​ដើម្បី​ឋិតថេរ​ ​មិន​ភ្លាំងភ្លាត់​ ​មិន​សាបសូន្យ​ ​នៃ​ព្រះ​សទ្ធម្ម​ឡើយ​។​ ​

​ចប់​ ​អធិករណ​វគ្គ​ ​ទី២​។​


 [​២៦៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ពាល​នេះ​ ​មាន​ ​២​ ​ពួក​។​ ​បុគ្គល​ពាល​ ​មាន​ ​២​ ​ពួក​ ​តើ​ដូចម្តេច​។​ ​គឺ​បុគ្គល​មិនឃើញ​ទោស​តាម​ទោស​ ​១​ ​បុគ្គល​កាលបើ​គេ​ប្រាប់​ទោស​ ​ក៏​មិនព្រម​ទទួលទោស​តាម​ធម៌​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ពាល​ ​មាន​ ​២​ ​ពួក​នេះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ជា​បណ្ឌិត​នេះ​ ​មាន​ ​២​ ​ពួក​។​ ​បុគ្គល​ជា​បណ្ឌិត​ ​មាន​ ​២​ ​ពួក​ ​តើ​ដូចម្តេច​។​ ​គឺ​បុគ្គល​ឃើញ​ទោស​តាម​ទោស​ ​១​ ​បុគ្គល​កាលបើ​គេ​ប្រាប់​ទោស​ ​ក៏​ព្រម​ទទួលទោស​ ​តាម​ធម៌​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ជា​បណ្ឌិត​ ​មាន​ ​២​ ​ពួក​នេះឯង​។​
ថយ | ទំព័រទី ១៣១ | បន្ទាប់