[៣០៨] ម្នាលភិក្ខុទាំងឡាយ វាចាដែលប្រព្រឹត្តទៅ ដោយចំណែកពីរ (ការជេរតគ្នា) ការលើកំពស់ ដោយអំណាចទិដ្ឋិ ការចងចិត្តគំនុំ សេចក្ដីថ្នាំងថ្នាក់ចិត្ត សេចក្ដីមិនត្រេកអរ ជាធម្មជាតិមិនស្ងប់រម្ងាប់ ខាងក្នុងសន្ដាន មានក្នុងអធិករណ៍ណា ម្នាលភិក្ខុទាំងឡាយ ហេតុក្នុងអធិករណ៍នោះ នឹងមានប្រាកដ នឹងប្រព្រឹត្តទៅ ដើម្បីកាលវែងឆ្ងាយ ដើម្បីសេចក្ដីរឹងរូស ដើម្បីសេចក្ដីកោងកាច ទាំងភិក្ខុទាំងឡាយ ក៏នៅមិនសប្បាយ មា្នលភិក្ខុទាំងឡាយ ប៉ុន្តែបើវាចា ដែលប្រព្រឹត្តទៅ ដោយចំណែកពីរ (ការជេរតគ្នា) ការលើកកំពស់ ដោយអំណាចទិដ្ឋិ ការចងចិត្តគំនុំ សេចក្ដីថ្នាំងថ្នាក់ចិត្ត សេចក្ដីមិនត្រេកអរ ជាធម្មជាតិស្ងប់រម្ងាប់ខាងក្នុងសន្ដានហើយ មានក្នុងអធិករណ៍ណា ម្នាលភិក្ខុទាំងឡាយ ហេតុក្នុងអធិករណ៍នោះ នឹងមានប្រាកដ គឺនឹងមិនប្រព្រឹត្តទៅ ដើម្បីកាលវែងឆ្ងាយ ដើម្បីសេចក្ដីរឹងរូស ដើម្បីសេចក្ដីកោងកាច ពួកភិក្ខុ ក៏នឹងនៅបានសប្បាយ។
[៣០៩] មា្នលភិក្ខុទាំងឡាយ សេចក្ដីសុខទាំងឡាយនេះ មានពីរយ៉ាង។ សេចក្ដីសុខទាំងពីរយ៉ាងនេះ តើដូចម្ដេច។
ចប់ បុគ្គលវគ្គ ទី១។
[៣០៩] មា្នលភិក្ខុទាំងឡាយ សេចក្ដីសុខទាំងឡាយនេះ មានពីរយ៉ាង។ សេចក្ដីសុខទាំងពីរយ៉ាងនេះ តើដូចម្ដេច។