​ពួក​សត្វ​នោះ​ ​ត្រូវ​ពួក​និរយបាល​ ​ធ្វើ​កម្ម​ក​រណ៍​ផ្សេង​ៗ​ ​មាន​សភាព​យ៉ាងនេះ​ ​អើហ្ន៎​ ​សូមឲ្យ​អាត្មាអញ​ ​បាន​កើតជា​មនុស្ស​ ​សូមឲ្យ​ព្រះ​តថាគត​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​កើត​ក្នុង​លោក​ ​អាត្មាអញ​សោត​ ​គប្បី​បាន​អង្គុយ​ជិត​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​នោះ​ ​គប្បី​សំដែងធម៌​ ​អាត្មាអញ​ ​គប្បី​យល់​ធម៌​ ​របស់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​នោះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​នឹង​បានឮ​នូវ​ហេតុ​នោះ​ ​អំពីសំណាក់​ ​នៃ​សមណៈ​ ​ឬ​ព្រាហ្មណ៍​ដទៃ​ ​ហើយ​សំដែង​ ​យ៉ាងនេះ​ក៏ទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ប្រាកដជា​តថាគត​ ​បាន​សំដែង​ហេតុ​នោះ​ឯង​ ​ដែល​តថាគត​ ​ដឹង​ដោយខ្លួនឯង​ ​ឃើញ​ដោយខ្លួនឯង​ ​យល់​ជាក់ច្បាស់​ ​ដោយខ្លួនឯង​។​ ​
​មាណព​ណា​ ​ដែល​ទេវទូត​ដាស់តឿន​ហើយ​ ​នៅតែ​ប្រហែសធ្វេស​ ​មាណព​ ​នោះ​ ​ទៅ​កើត​ក្នុង​ពួក​ថោកទាប​ ​រមែង​សោកសង្រេង​ ​អស់​រាត្រី​វែង​។​ ​នរជន​ណា​ជា​សប្បុរស​ ​ស្ងប់​ទុក្ខ​ក្នុង​លោក​នេះ​ ​ដែល​ទេវទូត​ ​ដាស់តឿន​ហើយ​ ​មិន​ប្រហែសធ្វេស​ ​ក្នុង​អរិយធម៌​ ​ក្នុង​កាល​ខ្លះ​ ​
ថយ | ទំព័រទី ១០០ | បន្ទាប់