ជាអ្នកគោរពមាតា គោរពបិតា គោរពសមណៈ គោរពព្រាហ្មណ៍ កោតក្រែងបុគ្គលជាធំ ក្នុងត្រកូល រក្សាបកតិឧបោសថ ធ្វើបដិជាគរឧបោសថ ធ្វើបុណ្យទាំងឡាយ ខ្លះដែរឬ។ ម្នាលភិក្ខុទាំងឡាយ ក្នុងថ្ងៃបណ្ណរសីឧបោសថនោះ ពួកស្ដេចធំ ទាំង៤ តែងដើរត្រួតមើលលោកនេះខ្លួនឯង ដោយគិតថា បណ្ដាមនុស្សទាំងឡាយ គង់មានពួកមនុស្សជាច្រើន ជាអ្នកគោរពមាតា គោរពបិតា គោរពសមណៈ គោរពព្រាហ្មណ៍ កោតក្រែងបុគ្គលជាធំ ក្នុងត្រកូល រក្សាបកតិឧបោសថ ធ្វើបដិជាគរឧបោសថ ធ្វើបុណ្យទាំងឡាយ ខ្លះដែរឬ។ ម្នាលភិក្ខុទាំងឡាយ បណ្ដាមនុស្សទាំងឡាយ បើពួកមនុស្ស ជាអ្នកគោរពមាតា គោរពបិតា គោរពសមណៈ គោរពព្រាហ្មណ៍ កោតក្រែងបុគ្គលជាធំ ក្នុងត្រកូល រក្សាបកតិឧបោសថ ធ្វើបដិជាគរឧបោសថ ធ្វើបុណ្យទាំងឡាយ មានតិចគ្នា។ ម្នាលភិក្ខុទាំងឡាយ ស្ដេចធំ ទាំង៤ ប្រាប់ដំណឹងនោះ ដល់ពួកទេវតាស្ថានតាវត្តឹង្ស ដែលអង្គុយប្រជុំគ្នា ក្នុងសាលាសុធម្មាថា នែអ្នកនិទ៌ុក្ខទាំងឡាយ បណ្ដាមនុស្សទាំងឡាយ ពួកមនុស្ស ជាអ្នកគោរពមាតា គោរពបិតា គោរពសមណៈ គោរពព្រាហ្មណ៍