កោតក្រែងបុគ្គលជាធំ ក្នុងត្រកូល រក្សាបកតិឧបោសថ ធ្វើបដិជាគរឧបោសថ ធ្វើកុសលទាំងឡាយ តិចគ្នាណាស់។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ពួកតាវត្តឹង្សទេវតា តូចចិត្តថា ម្នាលអ្នកដ៏ចំរើន ពួកទេវតានឹងសាបសូន្យ ពួកអសុរនឹងកុះករ។ ម្នាលភិក្ខុទាំងឡាយ បណ្ដាមនុស្សទាំងឡាយ បើពួកមនុស្ស ជាអ្នកគោរពមាតា គោរពបិតា គោរពសមណៈ គោរពព្រាហ្មណ៍ កោតក្រែងបុគ្គលជាធំ ក្នុងត្រកូល រក្សាបកតិឧបោសថ ធ្វើបដិជាគរឧបោសថ ធ្វើបុណ្យទាំងឡាយ មានចំនួនច្រើនគ្នា។ ម្នាលភិក្ខុទាំងឡាយ សេ្ដចធំ ទាំង៤ តែងប្រាប់ដំណឹងនោះ ដល់តាវត្តឹង្សទេវតា ដែលអង្គុយប្រជុំ ក្នុងសាលាឈ្មោះសុធម្មាថា ម្នាលអ្នកនិទ៌ុក្ខទាំងឡាយ បណ្ដាមនុស្សទាំងឡាយ ពួកមនុស្សជាអ្នកគោរពមាតា គោរពបិតា គោរពសមណៈ គោរពព្រាហ្មណ៍ កោតក្រែងបុគ្គលជាធំ ក្នុងត្រកូល រក្សាបកតិឧបោសថ ធ្វើបដិជាគរឧបោសថ ធ្វើបុណ្យទាំងឡាយច្រើនគ្នា។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ពួកតាវត្តឹង្សទេវតា មានសេចក្ដីពេញចិត្តថា ម្នាលអ្នកដ៏ចំរើន ពួកទេវតានឹងកុះករ ពួកអសុរនឹងសាបសូន្យ។