[៣៩] ម្នាលភិក្ខុទាំងឡាយ ធ្លាប់មានរឿងមក កាលសក្កទេវរាជ ជាធំជាងពួកទេវតា ដាស់តឿនក្រើនរំលឹកពួកតាវត្តឹង្សទេវតា បានពោលគាថានេះ ក្នុងពេលនោះថា
ម្នាលភិក្ខុទាំងឡាយ គាថានោះឯង ដែលសក្កៈ ជាធំជាងទេវតា ច្រៀងទាស់ហើយ មិនមែនច្រៀងត្រូវទេ ពោលទាស់ហើយ មិនមែនពោលត្រូវទេ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះសក្កៈ ជាធំជាងពួកទេវតា មិនទាន់ប្រាសចាករាគៈ មិនទាន់ប្រាសចាកទោសៈ មិនទាន់ប្រាសចាកមោហៈ។ ម្នាលភិក្ខុទាំងឡាយ លុះតែភិក្ខុណា ជាអរហន្តខីណាស្រព នៅចប់ព្រហ្មចារ្យហើយ មានកិច្ចធ្វើរួចហើយ មានភារៈ ដាក់ចុះហើយ
នរៈណា ដូចជាយើង នរៈនោះ ត្រូវរក្សាឧបោសថ ប្រកបដោយអង្គ ៨ ក្នុងតិថី ទី១៤ ផង តិថី ទី១៥ ផង ទី៨ នៃបក្ខផង បាដិហារិយបក្ខផង