សម្រេចអរហត្តហើយ អស់សំយោជនៈ ក្នុងភពហើយ ជាអ្នកផុតស្រឡះ ព្រោះដឹងនូវហេតុ ភិក្ខុនោះឯងទើបគួរពោល នូវគាថានោះថា
ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះភិក្ខុនោះ ប្រាសចាករាគៈ ប្រាសចាកទោសៈ ប្រាសចាកមោហៈ។ ម្នាលភិក្ខុទាំងឡាយ ធ្លាប់មានរឿងមក កាលសក្កទេវរាជ ជាធំជាងពួកទេវតា ដាស់តឿនពួកតាវត្តឹង្សទេវតា បានពោលគាថានេះ ក្នុងពេលនោះថា
នរៈណា ប្រាកដដូចជាយើង នរៈនោះ ត្រូវរក្សាឧបោសថ ប្រកបដោយអង្គ៨ ក្នុងតិថី ទី១៤ផង ទី១៥ផង ទី៨ នៃបក្ខផង បាដិហារយបក្ខផង។