កាលតថាគតនោះ ឃើញច្បាស់នូវព្រះនិព្វាន ក៏កើតឧស្សាហ៍ តថាគត មិនគួរដើម្បីសេព នូវកាមទាំងឡាយ ក្នុងកាលឥឡូវនេះទេ នឹងមិនត្រឡប់មករក(កាម) វិញទេ មានព្រហ្មចារ្យប្រព្រឹត្តទៅខាងមុខ។
[៤១] ម្នាលភិក្ខុទាំងឡាយ អាធិបតេយ្យ (ភាពជាធំ) នេះ មាន៣យ៉ាង។ អាធិបតេយ្យ ៣យ៉ាង តើអ្វីខ្លះ។ គឺអត្តាធិបតេយ្យ ១ លោកាធិបតេយ្យ ១ ធម្មាធិបតេយ្យ ១។ ម្នាលភិក្ខុទាំងឡាយ អត្តាធិបតេយ្យ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ នៅក្នុងព្រៃក្ដី នៅជិតគល់ឈើក្ដី នៅក្នុងផ្ទះស្ងាត់ក្ដី រមែងពិចារណាឃើញច្បាស់ យ៉ាងនេះថា អាត្មាអញ មិនមែនចេញចាកផ្ទះ មកបួស ព្រោះហេតុតែចីវរទេ មិនមែនព្រោះហេតុតែបិណ្ឌបាតទេ មិនមែនព្រោះហេតុតែសេនាសនៈទេ មិនមែនចេញចាកផ្ទះមកបួស ព្រោះហេតុតែភពតូច ភពធំ(១) ទេ ក៏អាត្មាអញ ជាបុគ្គលដែលជាតិ ជរា មរណៈ សោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស ចង្អៀតចង្អល់ គ្របសង្កត់
(១) សំដៅយករបស់ដែលថ្លៃថ្លាយ៉ាងល្មម និងថ្លៃថ្លាយ៉ាងវិសេស។ អដ្ឋកថា។