​ទេវតា​ទាំងឡាយ​ ​និង​ព្រះ​តថាគត​ទាំងឡាយ​ ​រមែង​ឃើញ​បុគ្គល​ពាល​ ​ដែល​ប្រព្រឹត្ត​ខុស​ក្នុង​លោក​ ​ហេតុ​នោះ​ ​បុគ្គល​ ​ត្រូវ​មានខ្លួន​ជាធំ​ ​ប្រុងស្មារតី​ ​ប្រព្រឹត្ត​ផង​ ​មាន​លោក​ជាធំ​ ​ទាំង​មាន​ប្រាជ្ញា​ចាស់​ ​មាន​ឈាន​ផង​ ​មានធម៌​ជាធំ​ ​ទាំង​ប្រព្រឹត្ត​តាម​ធម៌​ផង​ ​ជា​អ្នកប្រាជ្ញ​ ​មាន​ព្យាយាម​ទៀងទាត់​ ​រមែង​មិន​ថោកថយ​ ​បុគ្គល​ណា​ ​មាន​ព្យាយាម​ ​ញំា​ញី​ ​គ្រប​សង្កត់​មារ​ ​ជា​អ្នក​បំផ្លាញ​ ​រមែង​សម្រេច​ ​នូវ​ព្រះនិព្វាន​ ​ជាទី​អស់​ទៅ​នៃជា​តិ​ ​បុគ្គល​បែប​នោះ​ ​ជា​អ្នក​ជ្រាប​ច្បាស់​នូវ​លោក​ ​មាន​ប្រាជ្ញា​ល្អ​ ​ជា​អ្នកប្រាជ្ញ​ ​មិន​មាន​ចំណង់​ ​ក្នុង​ធម៌​ទាំងអស់​។​ ​

​ចប់​ ​ទេវទូត​វគ្គ​ ​ទី៤​។​
​ឧទ្ទាន​នៃ​ទេវទូត​វគ្គ​នោះ​គឺ​


​មាតា​ដូចជា​ព្រហ្ម​ ​១សូត្រ​ ​រឿង​ព្រះ​អានន្ទ​ ​១សូត្រ​ ​រឿង​ព្រះ​សារីបុត្រ​ ​១សូត្រ​ ​ហេតុ​នៃ​កម្ម​ ​១សូត្រ​ ​ហត្ថ​ក​ ​១សូត្រ​ ​ទេវទូត​ ​១សូត្រ​ ​ទេវរាជ​ ​២សូត្រ​ ​ពោធិសត្វ​ធ្លាប់​សុខ​ ​១សូត្រ​ ​អាធិបតេយ្យ​ ​១សូត្រ​។​ ​
ថយ | ទំព័រទី ១១៩ | បន្ទាប់