បុគ្គលណា ចង់ឃើញពួកបុគ្គលមានសីល ចង់ស្ដាប់ព្រះសទ្ធម្ម កំចាត់បង់នូវមន្ទិល គឺសេចក្ដីកំណាញ់ បុគ្គលនោះឯង ហៅថា អ្នកមានសទ្ធា។
[៤៤] ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលឃើញអំណាចប្រយោជន៍ ៣ យ៉ាង ទើបគួរសំដែងធម៌ ដល់បុគ្គលដទៃ។ អំណាចប្រយោជន៍ ៣យ៉ាង តើដូចម្ដេច។ បុគ្គលអ្នកសំដែងធម៌នោះ ជាអ្នកយល់អដ្ឋកថា ទាំងយល់បាលី ១ បុគ្គលអ្នកស្ដាប់ធម៌នោះ ជាអ្នកយល់អដ្ឋកថា ទាំងយល់បាលី ១ បុគ្គលអ្នកសំដែងធម៌ និងបុគ្គលអ្នកស្ដាប់ធម៌ ទាំងពីរនាក់ ជាអ្នកយល់អដ្ឋកថា ទាំងយល់បាលី ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលយល់អំណាចប្រយោជន៍ ៣ យ៉ាងនេះឯង ទើបគួរសំដែងធម៌ ដល់បុគ្គលដទៃបាន។
[៤៥] ម្នាលភិក្ខុទាំងឡាយ សំដីដែលប្រព្រឹត្តទៅស្រួល ដោយហេតុ៣យ៉ាង។ ហេតុ៣ យ៉ាង តើដូចម្ដេច។ គឺបុគ្គលអ្នកសំដែងធម៌