បានយល់អដ្ឋកថាទាំងយល់បាលី ១ បុគ្គលអ្នកស្តាប់ធម៌នោះ បានយល់អដ្ឋកថា ទាំងយល់បាលី ១ បុគ្គលអ្នកសំដែងធម៌ និងបុគ្គលអ្នកស្ដាប់ធម៌ ទាំងពីរនាក់ ជាអ្នកយល់អដ្ឋកថា ទាំងយល់បាលី ១។ ម្នាលភិក្ខុទាំងឡាយ សំដីដែលប្រព្រឹត្តទៅស្រួល ដោយហេតុ៣យ៉ាងនេះឯង។
[៤៦] ម្នាលភិក្ខុទាំងឡាយ ហេតុ៣យ៉ាងនេះ ដែលបណ្ឌិតបញ្ញត្តហើយ ដែលសប្បុរសបញ្ញត្តហើយ។ ហេតុ៣យ៉ាង តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ ទានជាគុណជាត ដែលបណ្ឌិតបញ្ញត្តហើយ ដែលសប្បុរសបញ្ញត្តហើយ ១ ម្នាលភិក្ខុទាំងឡាយ បព្វជ្ជា ជាគុណជាតិ ដែលបណ្ឌិតបញ្ញត្តហើយ ១ ដែលសប្បុរសបញ្ញត្តហើយ ១ មាតាបិតុបដ្ឋាន (ការបម្រើមាតាបិតា) ជាគុណជាត ដែលបណ្ឌិតបញ្ញត្តហើយ ដែលសប្បុរសបញ្ញត្តហើយ ១។ ម្នាលភិក្ខុទាំងឡាយ ហេតុ៣យ៉ាងនេះឯង ជាគុណជាត ដែលបណ្ឌិតបញ្ញត្តហើយ ដែលសប្បុរសបញ្ញត្តហើយ។