[៤៨] ម្នាលភិក្ខុទាំងឡាយ សង្ខតលក្ខណៈ(១) របស់សង្ខតធម៌(២) នេះ មាន៣យ៉ាង។ សង្ខតលក្ខណៈ ៣ យ៉ាង តើដូចម្ដេច។ គឺការកើត រមែងប្រាកដ ១ ការបែកធ្លាយ រមែងប្រាកដ ១ ការប្រែប្រួល នៃសភាវៈ ដែលតាំងនៅ រមែងប្រាកដ ១។ ម្នាលភិក្ខុទាំងឡាយ នេះជាសង្ខតលក្ខណៈ របស់សង្ខតធម៌ ទាំង៣ យ៉ាង។
[៤៩] ម្នាលភិក្ខុទាំងឡាយ អសង្ខតលក្ខណៈ នៃអសង្ខតធម៌នេះ មាន៣យ៉ាង។ អសង្ខតលក្ខណៈ ៣យ៉ាង តើដូចម្ដេច។ គឺការកើត មិនប្រាកដ ១ ការបែកធ្លាយ មិនប្រាកដ ១ ការប្រែប្រួល នៃសភាវៈ ដែលតាំងនៅ មិនប្រាកដ ១។ ម្នាលភិក្ខុទាំងឡាយ នេះឯង ជាអសង្ខតលក្ខណៈ របស់អសង្ខតធម៌ ទាំង៣យ៉ាង។
[៥០] ម្នាលភិក្ខុទាំងឡាយ ឈើធំអាស្រ័យស្ដេចភ្នំ ឈ្មោះហិមវន្ដ រមែងចំរើន ដោយសេចក្ដីចំរើន ៣យ៉ាង។ សេចក្ដីចំរើន ៣យ៉ាង តើដូចម្ដេច។ គឺចំរើនដោយមែក ស្លឹក និងត្រួយ ១ ចំរើនដោយសម្បក និងក្រមរ ១ ចំរើនដោយស្រាយនិងខ្លឹម ១។

(១) របស់ដែលបច្ច័យប្រជុំតាក់តែងឡើង រមែងមាន៣យ៉ាង។ អដ្ឋកថា។ (២) របស់ដែលបច្ច័យប្រជុំតាក់តែងឡើង រមែងមាន៣យ៉ាង។ អដ្ឋកថា។