ម្នាលភិក្ខុទាំងឡាយ ឈើធំអាស្រ័យស្ដេចភ្នំ ឈ្មោះហិមវន្ត រមែងចំរើន ដោយសេចក្ដីចំរើន ៣យ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ ជនខាងក្នុង អាស្រ័យ ម្ចាស់ត្រកូល ដែលមានសទ្ធា រមែងចំរើន ដោយសេចក្ដីចំរើន ៣យ៉ាង។ ការចំរើន៣យ៉ាង តើដូចម្ដេច។ គឺចំរើនដោយសទ្ធា ១ ចំរើនដោយសីល ១ ចំរើនដោយបញ្ញា ១។ ម្នាលភិក្ខុទាំងឡាយ ជនខាងក្នុង អាស្រ័យម្ចាស់ត្រកូល ដែលមានសទ្ធា រមែងចំរើន ដោយសេចក្ដីចំរើន ៣ យ៉ាងនេះឯង។
ភ្នំដ៏ហើយដោយថ្ម ពួកឈើជាច្បងក្នុងព្រៃ រមែងចំរើន ព្រោះអាស្រ័យភ្នំនោះ ក្នុងព្រៃធំ ជាអរញ្ញស្ថាន យ៉ាងណាមិញ កូនប្រពន្ធផង ផៅពង្សផង ពួកអមាត្យផង ពួកញាតិផង ពួកជនដែលរស់នៅ ដោយសារជននោះផង រមែងចំរើន ព្រោះអាស្រ័យម្ចាស់ត្រកូល ដែលបរិបូណ៌ដោយសីល