ម្នាលភិក្ខុទាំងឡាយ កាលណាភិក្ខុធ្វើព្យាយាម ដើម្បីញុំាងអកុសលធម៌ ដ៏លាមក ដែលមិនទាន់កើតឡើង មិនឲ្យកើតឡើងបាន ធ្វើព្យាយាមដើម្បីញុំាងកុសលធម៌ ដែលមិនទាន់កើតឡើង ឲ្យកើតឡើងបាន ធ្វើព្យាយាមអត់សង្កត់ នូវវេទនា មានក្នុងសរីរៈ ដែលកើតឡើងហើយ អត់ទ្រាំលំបាក ដ៏ក្លៀវក្លា ក្រហល់ក្រហាយ មិនឆ្ងាញ់ មិនពេញចិត្ត ជាវេទនាផ្ដិលផ្ដាច់នូវជីវិត។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះឈ្មោះថា មានព្យាយាម ដុតកំដៅកិលេស មានបញ្ញា មានស្មារតី ដើម្បីធ្វើនូវទីបំផុតទុក្ខ ដោយប្រពៃបាន។
[៥២] ម្នាលភិក្ខុទាំងឡាយ មហាចោរដែលប្រកបដោយអង្គ ៣ រមែងកាត់នូវទីត នៃផ្ទះខ្លះ ប្លន់ធំខ្លះ ប្លន់ផ្ទះមួយខ្លះ ចាំស្កាត់ក្នុងផ្លូវខ្លះ។ អង្គ៣ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ មហាចោរ ក្នុងលោកនេះ អាស្រ័យទីដែលមិនស្មើ ១ អាស្រ័យព្រៃញាតស្បាត ១ អាស្រ័យអ្នកមានកំម្លាំង ១។ ម្នាលភិក្ខុទាំងឡាយ មហាចោរ អាស្រ័យទីដែលមិនស្មើ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ មហាចោរក្នុងលោកនេះ អាស្រ័យទី ជាចន្លោះកោះ នៃទន្លេខ្លះ អាស្រ័យនូវភ្នំមិនស្មើខ្លះ។