​គិត​ដើម្បី​បៀតបៀន​ខ្លួនឯង​ ​និង​អ្នកដទៃ​ខ្លះ​ ​ក៏​រមែង​រងទុក្ខ​ ​ទោមនស្ស​ ​ដែល​ប្រព្រឹត្តទៅ​ក្នុងចិត្ត​។​ ​កាលបើ​លះបង់​រាគៈ​ហើយ​ ​បុគ្គល​រមែង​មិន​គិត​ដើម្បី​បៀតបៀន​ខ្លួនឯង​ផង​ ​មិន​គិត​ដើម្បី​បៀតបៀន​អ្នកដទៃ​ផង​ ​មិន​គិត​ដើម្បី​បៀតបៀន​ខ្លួនឯង​ ​នឹង​អ្នកដទៃ​ផង​ ​រមែង​មិន​រងទុក្ខ​ ​ទោមនស្ស​ ​ដែល​ប្រព្រឹត្តទៅ​ក្នុងចិត្ត​។​ ​ម្នាល​ព្រាហ្មណ៍​ ​យ៉ាងនេះ​ឯង​ហើយ​ ​ឈ្មោះថា​ធម៌​ដែល​បុគ្គល​ឃើញច្បាស់​ ​ដោយខ្លួនឯង​ ​ម្នាល​ព្រាហ្មណ៍​ ​បុគ្គល​ប្រទូស្ត​ ​ដែល​ទោសៈ​គ្រប​សង្កត់​ ​មានចិត្ត​ប្រកាន់​មាំ​ ​តែង​គិត​ ​ដើម្បី​បៀតបៀន​ខ្លួនឯង​ខ្លះ​ ​គិត​ដើម្បី​បៀតបៀន​អ្នកដទៃ​ខ្លះ​ ​គិត​ដើម្បី​បៀតបៀន​ខ្លួនឯង​ ​និង​អ្នកដទៃ​ខ្លះ​ ​ក៏​រមែង​ទទួល​ទុក្ខទោមនស្ស​ ​ដែល​ប្រព្រឹត្តទៅ​ក្នុងចិត្ត​។​ ​កាលបើ​លះ​ទោសៈ​បាន​ហើយ​ ​បុគ្គល​តែង​មិន​គិត​ ​ដើម្បី​បៀតបៀន​ខ្លួនឯង​ផង​ ​មិន​គិត​ដើម្បី​បៀតបៀន​អ្នកដទៃ​ផង​ ​មិន​គិត​ ​ដើម្បី​បៀតបៀន​ខ្លួនឯង​ ​និង​អ្នកដទៃ​ផង​ ​រមែង​មិន​ទទួល​ទុក្ខ​ ​ទោមនស្ស​ ​ដែល​ប្រព្រឹត្តទៅ​ក្នុងចិត្ត​។​ ​ម្នាល​ព្រាហ្មណ៍​ ​យ៉ាងនេះ​ហើយ​ ​ឈ្មោះថា​ ​ធម៌​ដែល​បុគ្គល​ឃើញច្បាស់​ ​ដោយខ្លួនឯង​ ​ម្នាល​ព្រាហ្មណ៍​ ​បុគ្គល​វង្វេង​ ​ដែល​មោហៈ​គ្រប​សង្កត់​ ​មានចិត្ត​ប្រកាន់​មាំ​ ​តែង​គិត​ដើម្បី​បៀតបៀន​ខ្លួនឯង​ខ្លះ
ថយ | ទំព័រទី ១៣៧ | បន្ទាប់