​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ធម៌​ ​ដែល​បុគ្គល​ឃើញច្បាស់​ ​ដោយខ្លួនឯង​ ​ឲ្យ​នូវ​ផល​មិន​រង់ចាំ​កាល​ ​គួរ​ហៅ​បុគ្គល​ដទៃ​ ​ឲ្យ​ចូល​មក​មើល​បាន​ ​គួរ​បង្អោន​ចូល​មក​ទុក​ ​ក្នុងចិត្ត​របស់​ខ្លួន​ ​ដែល​ពួក​វិញ្ញូ​ជន​ ​គប្បី​ដឹង​ច្បាស់​ ​ដោយខ្លួនឯង​ ​តើ​ដោយហេតុ​ដូចម្ដេច​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ព្រាហ្មណ៍​ ​បុគ្គល​ត្រេកអរ​ ​ដែល​រាគៈ​គ្រប​សង្កត់​ ​មានចិត្ត​ប្រកាន់​មាំ​ ​រមែង​គិត​ ​ដើម្បី​បៀតបៀន​ខ្លួនឯង​ខ្លះ​ ​គិត​ដើម្បី​បៀតបៀន​អ្នកដទៃ​ខ្លះ​ ​គិត​ដើម្បី​បៀតបៀន​ខ្លួនឯង​ ​និង​អ្នកដទៃ​ខ្លះ​ ​ក៏​រមែង​ទទួល​ទុក្ខ​ ​ទោមនស្ស​ ​ដែល​ប្រព្រឹត្តទៅ​ក្នុងចិត្ត​។​ ​កាលបើ​លះបង់​រាគៈ​បាន​ហើយ​ ​បុគ្គល​រមែង​មិន​គិត​ ​ដើម្បី​បៀតបៀន​ខ្លួនឯង​ផង​ ​មិន​គិត​ដើម្បី​បៀតបៀន​អ្នកដទៃ​ផង​ ​មិន​គិត​ដើម្បី​បៀតបៀន​ខ្លួនឯង​ ​និង​អ្នកដទៃ​ផង​ ​រមែង​មិន​ទទួល​ទុក្ខ​ ​ទោមនស្ស​ ​ដែល​ប្រព្រឹត្តទៅ​ក្នុងចិត្ត​។​ ​ម្នាល​ព្រាហ្មណ៍​ ​បុគ្គល​ត្រេកអរ​ ​ដែល​រាគៈ​គ្រប​សង្កត់​ ​មានចិត្ត​ប្រកាន់​មាំ​ ​រមែង​ប្រពឹ្រត្ត​ទុច្ចរិត​ ​ដោយ​កាយ​ ​ប្រព្រឹត្ត​ទុច្ចរិត​ ​ដោយ​វាចា​ ​ប្រព្រឹត្ត​ទុច្ចរិត​ ​ដោយចិត្ត​។​ ​កាលបើ​លះបង់​រាគៈ​ហើយ​ ​បុគ្គល​រមែង​មិន​ប្រព្រឹត្ត​ទុច្ចរិត​ ​ដោយ​កាយ​ ​មិន​ប្រព្រឹត្ត​ទុច្ចរិត​ដោយ​វាចា​ ​មិន​ប្រព្រឹត្ត​ទុច្ចរិត​ដោយចិត្ត​។​ ​ម្នាល​ព្រាហ្មណ៍​ ​បុគ្គល​ត្រេកអរ​ ​ដែល​រាគៈ​គ្រប​សង្កត់​ ​មានចិត្ត​
ថយ | ទំព័រទី ១៣៩ | បន្ទាប់