​ប្រកាន់​មាំ​ ​រមែង​មិនដឹង​ ​នូវ​ប្រយោជន៍​របស់​ខ្លួន​ ​តាមពិត​ខ្លះ​ ​មិនដឹង​នូវ​ ​ប្រយោជន៍​ ​របស់​បុគ្គល​ដទៃ​តាមពិត​ខ្លះ​ ​មិនដឹង​នូវ​ប្រយោជន៍​ខ្លួនឯង​ ​និង​អ្នកដទៃ​តាមពិត​ខ្លះ​។​ ​កាលបើ​លះបង់​រាគៈ​បាន​ហើយ​ ​បុគ្គល​រមែង​ដឹង​ ​នូវ​ប្រយោជន៍​របស់​ខ្លួន​តាមពិត​ផង​ ​ដឹង​នូវ​ប្រយោជន៍​ ​របស់​អ្នកដទៃ​តាមពិត​ផង​ ​ដឹង​នូវ​ប្រយោជន៍​ខ្លួន​ ​និង​អ្នកដទៃ​តាមពិត​ផង​។​ ​ម្នាល​ព្រាហ្មណ៍​ ​យ៉ាងនេះ​ឯង​ហើយ​ ​ឈ្មោះថា​ ​ធម៌​ដែល​បុគ្គល​ឃើញច្បាស់​ ​ដោយខ្លួនឯង​.​.​.​ ​ម្នាល​ព្រាហ្មណ៍​ ​បុគ្គល​ប្រទូស្ត​។​ ​បេ​។​ ​ម្នាល​ព្រាហ្មណ៍​ ​បុគ្គល​វង្វេង​ ​ដែល​មោហៈ​ ​គ្រប​សង្កត់​ ​មានចិត្ត​ប្រកាន់​មាំ​ ​រមែង​គិត​ដើម្បី​បៀតបៀន​ខ្លួនឯង​ខ្លះ​ ​គិត​ដើម្បី​បៀតបៀន​អ្នកដទៃ​ខ្លះ​ ​គិត​ដើម្បី​បៀតបៀន​ខ្លួនឯង​ ​និង​អ្នកដទៃ​ខ្លះ​ ​ក៏​រមែង​ទទួល​ទុក្ខ​ ​ទោមនស្ស​ ​ដែល​ប្រព្រឹត្តទៅ​ក្នុងចិត្ត​។​ ​កាលបើ​លះបង់​មោហៈ​បាន​ហើយ​ ​បុគ្គល​ ​រមែង​មិន​គិត​ដើម្បី​បៀតបៀន​ខ្លួនឯង​ផង​ ​មិន​គិត​ដើម្បី​បៀតបៀន​អ្នកដទៃ​ផង​ ​មិន​គិត​ដើម្បី​បៀតបៀន​ខ្លួនឯង​ ​និង​អ្នកដទៃ​ផង​ ​រមែង​មិន​ទទួល​ទុក្ខ​ ​ទោម​ស្ស​ ​ដែល​ប្រព្រឹត្តទៅ​ក្នុងចិត្ត​។​ ​ម្នាល​ព្រាហ្មណ៍​ ​បុគ្គល​វង្វេង​ ​ដែល​មោហៈ​គ្រប​សង្កត់​
ថយ | ទំព័រទី ១៤០ | បន្ទាប់