[​៥៧​]​ ​គ្រានោះ​ឯង​ ​ព្រាហ្មណ៍​ឈ្មោះ​ ​ជានុ​ស្សោ​ណី​ ​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​បេ​។​ ​លុះ​ជានុ​ស្សោ​ណី​ព្រាហ្មណ៍​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​បាន​ក្រាបបង្គំទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ព្រះអង្គ​តែង​សំដែង​ថា​ ​ព្រះនិព្វាន​ ​ដែល​បុគ្គល​គប្បី​ឃើញច្បាស់​ ​ដោយខ្លួនឯង​ ​ព្រះនិព្វាន​ជា​ធម្មជាត​ ​ដែល​បុគ្គល​គប្បី​ឃើញច្បាស់​ ​ដោយខ្លួនឯង​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ព្រះនិព្វាន​ ​ជា​ធម្មជាត​ ​ដែល​បុគ្គល​គប្បី​ឃើញច្បាស់​ ​ដោយខ្លួនឯង​ ​ឲ្យ​នូវ​ផល​មិន​រង់ចាំ​កាល​ ​គួរ​ហៅ​បុគ្គល​ដទៃ​ ​ឲ្យ​ចូល​មក​មើល​បាន​ ​គួរ​បង្អោន​ចូល​មក​ទុក​ក្នុងចិត្ត​របស់​ខ្លួន​បាន​ ​ដែល​វិញ្ញូ​ជន​ទាំងឡាយ​ ​គប្បី​ដឹង​ច្បាស់​ ​ដោយខ្លួនឯង​ ​តើ​ដោយហេតុ​ដូចម្ដេច​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ព្រាហ្មណ៍​ ​បុគ្គល​ត្រេកអរ​ ​ដែល​រាគៈ​គ្រប​សង្កត់​ ​មានចិត្ត​ប្រកាន់​មាំ​ ​រមែង​គិត​ដើម្បី​បៀតបៀន​ខ្លួនឯង​ខ្លះ​ ​គិត​ដើម្បី​បៀតបៀន​អ្នកដទៃ​ខ្លះ​ ​គិត​ដើម្បី​បៀតបៀន​ខ្លួនឯង​ ​និង​អ្នកដទៃ​ខ្លះ​ ​ក៏​រមែង​ទទួល​ទុក្ខ​ ​ទោមនស្ស​ប្រព្រឹត្តទៅ​ក្នុងចិត្ត​។​ ​កាលបើ​លះ​រាគៈ​បាន​ហើយ​ ​បុគ្គល​រមែង​មិន​គិត​ ​ដើម្បី​បៀតបៀន​ខ្លួន​ផង​ ​មិន​គិត​ដើម្បី​បៀតបៀន​អ្នកដទៃ​ផង​ ​មិន​គិត​ដើម្បី​បៀតបៀន​ខ្លួនឯង​ ​និង​អ្នកដទៃ​ផង​ ​រមែង​មិន​ទទួល​ទុក្ខទោមនស្ស​ ​ដែល​ប្រព្រឹត្តទៅ​ក្នុងចិត្ត​។​ ​
ថយ | ទំព័រទី ១៤២ | បន្ទាប់