​ត្រេកអរ​ក្នុង​អធម្ម​រាគៈ​ ​ត្រូវ​វិសម​លោភៈ​គ្រប​សង្កត់​ ​ត្រូវ​មិច្ឆា​ធម៌​រួបរឹត​ ​កាលបើ​មនុស្ស​ទាំងនោះ​ ​ត្រេកអរ​ក្នុង​អធម្ម​រាគៈ​ ​ត្រូវ​វិសម​លោភៈ​គ្រប​សង្កត់​ ​ត្រូវ​មិច្ឆា​ធម៌​រួបរឹត​ហើយ​ ​ក៏​ចាប់​យក​សស្រ្តា​ដ៏​មុត​ ​ផ្ដាច់ជីវិត​គ្នានឹងគ្នា​ ​ហេតុ​នោះ​ ​បាន​ជាពួក​មនុស្ស​ដ៏​ច្រើន​ ​ក៏​ធ្វើ​មរណកាល​។​ ​ម្នាល​ព្រាហ្មណ៍​ ​នេះ​ជាហេតុ​ ​នេះ​ជា​បច្ច័យ​ ​ដែល​នាំ​ពួក​មនុស្ស​ ​ក្នុង​កាល​ឥឡូវនេះ​ ​អស់​ទៅ​ ​តិច​ទៅ​ ​ស្រុក​ទៅជា​មិនមែន​ស្រុក​និគម​ទៅជា​មិនមែន​និគម​ ​នគរ​ទៅជា​មិនមែន​នគរ​ ​ជនបទ​ទៅជា​មិនមែន​ជនបទ​។​ ​ម្នាល​ព្រាហ្មណ៍​ ​មួយទៀត​ ​ពួក​មនុស្ស​ឥឡូវនេះ​ ​ត្រេកអរ​ក្នុង​អធម្ម​រាគៈ​ ​ត្រូវ​វិសម​លោភៈ​គ្រប​សង្កត់​ ​ត្រូវ​មិច្ឆា​ធម៌​រួបរឹត​ ​កាលបើ​ពួក​មនុស្ស​ទាំងនោះ​ ​ត្រេកអរ​ក្នុង​អធម្ម​រាគៈ​ ​ត្រូវ​វិសម​លោភៈ​គ្រប​សង្កត់​ ​ត្រូវ​មិច្ឆា​ធម៌​រួបរឹត​ ​ភ្លៀង​ក៏​មិន​បង្អោរ​នូវ​មេទឹក​ ​ដោយ​ប្រពៃ​ ​ហេតុ​នោះ​ ​បាន​ជា​កើត​ទុរ្ភិក្ស​ ​សំទូង​មិនល្អ​ ​ក្រា​ស៊ី​ ​ស្កកស្គឺ​ ​ហេតុ​នោះ​ ​បាន​ជាពួក​មនុស្ស​ដ៏​ច្រើន​ ​ធ្វើ​មរណកាល​។​ ​ម្នាល​ព្រាហ្មណ៍​ ​នេះ​ជាហេតុ​ ​នេះ​ជា​បច័្ចយ​ ​ដែល​នាំឲ្យ​ពួក​មនុស្ស​ឥឡូវនេះ​ ​អស់​ទៅ​ ​តិច​ទៅ​ ​ស្រុក​ទៅជា​មិនមែន​ស្រុក​
ថយ | ទំព័រទី ១៤៥ | បន្ទាប់